មន្ត្រីអធិការកិច្ចផ្លូវថ្នល់មានសិទ្ធិធ្វើអធិការកិច្ចនិងចាត់វិធានការដូចតទៅ ៖
- ធ្វើសវនកម្មនិងធ្វើការត្រួតពិនិត្យជាប្រចាំទៅលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងមន្ទីរពិសោធន៍ឯកជនដែលប្រកបអាជីវកម្មលើវិស័យផ្លូវថ្នល់
- ទទួលសិទ្ធិនិងទទួលសំណៅឯកសារផ្សេងៗ ពីប្រភពផ្តល់និងទីតាំងផលិតសម្ភារផ្សេងៗដែលបម្រើការសាងសង់ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ ក្នុងលក្ខខណ្ឌបុរេនិច្ឆ័យការងារសាងសង់និងបរិស្ថាន ដែលអាចបង្កមហន្តរាយនិងផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
- ត្រួតពិនិត្យបញ្ឈប់និងពិន័យអន្តរការណ៍លើរាលមហន្តរាយនិងផលប៉ះពាល់ដល់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវថ្នល់
- ដកហូតជាបណ្តោះនូវលិខិតអនុញ្ញាតឬអាជ្ញាបណ្ណ ពាក់ព័ន្ធក្នុងករណី ដែលអ្នកកាន់កាប់លិខិតអនុញ្ញាតឬអាជ្ញាបណ្ណនោះប្រព្រឹត្តល្មើសនឹងច្បាប់នេះ នីតិវិធីនៃការធ្វើអធិការកិច្ចផ្លូវថ្នល់ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួង រវាងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ។