និយាយពីទោសប្បញ្ញត្តិមួយចំនួនដែលពាក់ព័ន្ធនឹងច្បាប់ស្តីពីផ្លូវថ្នល់លើមាត្រា៥៤និង៥៥ ៖
- មាត្រា៥៤ ៖ ជនណាដែលទទួលសិទ្ធិសាងសង់ផ្លូវថ្នល់ ផ្លូវប្រសព្វផ្លូវប្រសព្វក្នុងលំហ ផ្លូវជាន់គ្នា ស្ពានអាកាស ស្ពានរំលង ផ្លូវរូង ក្រោមដី ផ្លូវក្រោមទឹក ឬផ្លូវជួបគ្នារវាងផ្លូវអយស្ម័យានដោយមិនគោរពតាមបទប្បញ្ញត្តិបច្ចេកទេស ដែលបានកំណត់ក្នុងគម្រោងប្លង់សាងសង់ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន៥០០០ ០០០រៀល និងត្រូវតម្រូវឱ្យសាងសង់ឡើងវិញតាមគម្រូប្លង់ដែលបានកំណត់ ។
- មាត្រា៥៥ ៖ នីតិបុគ្គលអាចត្រូវប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌចំពោះបទល្មើសដែលមានចែងក្នុងមាត្រា៥៤ខាងលើនេះ ។ នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១០ ០០០ ០០០(ដប់លាន) រៀល តម្រូវឱ្យសាងសង់ឡើងវិញតាមគម្រោងប្លង់ដែលបានកំណត់ ។