2019-03-07 17:41
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
៤. ក្រោយរាជ្យរាមាធិតី ឬអង្គច័ន្ទប្រទេសខ្មែរធ្លាក់ទៅក្នុងភ្នង់ភ្លើងនៃសង្គ្រាមគ្នាឯង វិបត្តិផ្ទៃក្នុងបានកើតឡើងដែលបណ្តាលមកពីការល្មោភអំណាច និងរាជសម្បត្តិ ។ ប្រជារាស្រ្តរងទុក្ខវេទនា ដោយសារសង្គ្រាមឥតស្រាកស្រាន្ត ។ ពួកបរទេស ដែលមករកស៊ីនៅស្រុកខ្មែរ នាំគ្នារត់ចោលហាងទំនិញ ។ ឆ្លៀតឱកាសនោះ សៀមបានទាក់ទាញ ក្រុមហ៊ុនឥណ្ឌា្ខខាងកើត របស់អង់គ្លេសឲ្យទៅរកស៊ីនៅប្រទេសសៀមវិញ ។ សេដ្ឋកិច្ចប្រទេស បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង មន្រ្តីរាជការ វង្សានុវង្ស មិនទុកចិត្តគ្នា បង្កើតជាបក្សពួករៀងៗខ្លួន ហើយខ្លួនរត់ទៅពឹងបរទេសដើម្បីដណ្តើមរាជ្យមិនឲ្យប្រទេស និងប្រជាជនបានសុខឡើយរហូតដល់រាជព្រះអង្គអេង ទើបកម្ពុជាបានសុខ លើកលែងតែភូមិភាគខាងត្បូង ។