ជាទូទៅពាណិជ្ជកម្មក្រៅប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពទន់ខ្សោយនៅឡើង ព្រោះការនាំចូលមានបរិមាណច្រើនជាងការនាំចេញ ។
- ការនាំចេញ ៖ នាំចេញនូវទំនិញក្នុងស្រុកទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងពិភពលោកដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អូស្រ្តាលី ថៃ ចិន ។ ទំនិញនាំចេញសំខាន់ជាងគេ គឺសម្លៀកបំពាក់ផលិតផលកសិកម្ម (អង្ករ ពោតក្រហម សណ្តែកសៀង ជ័រកៅស៊ូ ផលនេសាទ) ស្រាបៀអង្គរនិងថាយគ័រ ។
- ការនាំចូល ៖ ប្រទេសកម្ពុជានាំចូលទំនិញច្រើនបែនយ៉ាងដូចជា អង្គរម្សៅមី ប្រេងឥន្ធនៈ ឩស្ម័ន យានយន្ត គ្រឿងយន្តកសិកម្ម គ្រឿងសំណង់ គ្រឿងអគ្គិសនី ឩបករណ៍អេឡិចត្រូវនិច ឩបករណ៍សម្រាប់រោងចក្រកាត់ដេរ ភេសជ្ជៈគ្រប់ប្រភេទ ជីគីមី ថ្នាំពេទ្យ បារី ស្ករស ក្រដាស បន្លែ ផ្លែឈើ ។ ទំនិញទាំងនោះនាំចូលមកពីបណ្តាប្រទេសនានានៅអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក ។