អង្គការសំខាន់ៗ នៅក្នុងរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតកម្ពុជាមាន៤សំខាន់ៗគឺ ៖
- គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយអគ្គលេខាធិការ ប៉ែន សុវណ្ណ ហើយក្រោយមកនៅឆ្នាំ ១៩៨១ តំណែងនេះត្រូវបានប្តូរមកលោក ហេង សំរិន វិញ ។
- ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ ឬក្រុមប្រឹក្សារដ្ឋមន្រ្តីមានលោក ប៉ែន សុវណ្ណ ជាប្រធានក្រុមប្រឹក្សា ហើយក្រោយមកនៅឆ្នាំ ១៩៨១ ទើបមាន លោកចាន់ ស៊ី មកជំនួសវិញ
- ក្រុមប្រឹក្សារដ្ឋ ដែលមានសមមិត្តហេង សំរិន ជាប្រធាន
- រដ្ឋសភាជាតិ ដែលមានសមាជិក ១១៧ រូបកើតឡើងដោយការបោះឆ្នោតនៅឆ្នាំ ១៩៨១ ។