Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើមរបស់រុក្ខជាតិមានចែកចេញជាបីបែបគឺ ៖

ក. ដើមលើដី

  • ដងដើម ៖ លម្អដោយមែកសាខាដូចជាដើមពោធិ៍
  • ដើមទោល ៖ រឹង ខ្ពស់ គ្មានមែក មានតែស្លឹកមួយកញ្ចំនៅខាងចុងដូចជាដើមដូង ស្លា
  • ដើមបំពង់ ៖ ដើមនេះប្រហោងក្នុងនៅផ្នែកចន្លោះថ្នាំង ឯថ្នាំងវិញណែនហើយតាន់ ដូចយ៉ាងដើមស្រូវ ពោត ស្មៅ ឬស្សី
  • ដើមវារ ៖ មានឬសព្រយោងដុះនៅតាមថ្នាំងនិងពន្លកមែន ហើយអាចឱ្យកំណើតជារុក្ខជាតិថ្មីដែលអាចរស់ដោយខ្លួនឯង កាលណាវាដាច់ចេញពីរុក្ខជាតិមេ ។ ឧទាហរណ៍ ៖ ដើមឪឡឹក ដំឡូងជ្វា
  • ដើមតោង ៖ វារតោងលើជន្លង់ តោងទៅនឹងជញ្ជាំងឬដើមឈើផ្សេងទៀត ដោយឬសព្រយោងរបស់វា ។ ឧទាហរណ៍ ៖ ដើមម្រះ ដើមស្ពៅ ននោងវល្លិ៍ជន្លង់ ។

ខ. ដើមក្នុងដី

  • មើម ៖ ជាដើមនៅក្នុងដីដែលមានផ្ទុកសារធាតុបម្រុង ជាឧទាហរណ៍ដើមដំឡូងបារាំង
  • មើមស្រកាស្លឹក ៖ ជាប្រភេទដើមក្នុងដីដែលផ្សំឡើងដោយពន្លក មើម និងស្រកាស្លឹកយ៉ាងច្រើនព្រមជាមួយឬសស្ញែនៅពីក្រោម ដូចយ៉ាងរុក្ខជាតិខ្ទឹមបារាំង
  • មើមក្តៀង ៖ ជាដើមក្នុងដីដែលមានថ្នាំង ចន្លោះថ្នាំងក្នុងស្រកាស្លឹក ហើយថ្នាំងនិងពន្លកមានឬសស្ញែតូចៗបុះពីក្រោមដី ពោលគឺប្រភេទខ្ញី ។

គ. ដើមក្នុងទឹក ៖ ដើមដុះកប់ក្នុងភក់ដែលមានទឹកលិច ។ ដើមប្រភេទនេះច្រើនក្រាស់ហើយទន់ មានរន្ធខ្យល់ ។ ឧទាហរណ៍ ៖ ក្តៀងឈូក ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login