2019-03-17 15:53
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សិលាចារឹកកម្ពុជា ពីស.វទី៣ ដល់ទី៧ គឺពុំមានឈ្មោះហ្វូណនចេនឡា ឬក៏កម្ពុជា ទេ ។ ប៉ុន្តែមាន បុរៈ ឬបុរី ប្រហែល៣០ ដែលមានន័យថាទីក្រុងដូចជា ភវបុរៈ ឥន្រ្ទបុរៈ ឦសានបុរៈ សម្ភុបុរៈ វ្យាធបុរៈ ភវបុរៈ តម្របុរៈ ស្រេស្ឋបុរៈ អធ្យាបុរៈ សិវបុរៈ ជាដើម ។ នេះមានន័យថា កម្ពុជា ពុំរួបរួមតែមួយទេ ហើយដឹកនាំដោយោស្តេចត្រាញ់រៀងៗខ្លួន ដែលស្ថិតនៅក្រោមអំណាចកណ្តាល ។
បើយោងតាមសិលាចារឹកក្នុងស្រុកស.វទី៧.៨ ចេនឡាមិនបានបែកបាក់ជា២នោះទេគឺមានតំបន់២ដែលបានរីកចម្រើនរៀងៗខ្លួន គឺមួយនៅសម្ភុបុរៈ ( ក្រចេះ ) និងមួយទៀតនៅសម្បូណ៌ព្រៃគុក ( កំពង់ធំ ) ។នៅសម្ភុបុរៈ ប្រមាណជា៨០.១០០ឆ្នាំ មានស្តេចសោយរាជ្យ៤ជំនាន់ គឺស្តេចប្រុសមួយអង្គ នឹងបន្តដោយស្តេចស្រី៣អង្គ ( សិលាចារឹកK.១២៤ ) ។ នៅក្នុងសិលាចារឹកបានឲ្យដឹងថា ស្តេចដែលបានសោយរាជ្យនៅសម្ភុបុរៈ ដែលពុំទទួលឥទ្ធិពលសម្បូណ៌ព្រៃគុកទេ ។ ដូចនេះ មានន័យថា នៅពេលដែលចិនមកដល់ចេនឡាចិនក៏និយាយថាចេនឡាបែកបាក់ជា២ដោយឃើញមានតំបន់២រីកចម្រើនខុសគ្នា ។