សំនួរ
១. អ្នកជាគ្រូបង្រៀនមួយរូប តើអ្នកត្រូវមានលក្ខណៈសម្បត្តិយ៉ាងណា ? និងធ្វើសកម្មភាពអ្វីខ្លះសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ?
២. តើគ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាព យ៉ាងណាខ្លះក្នុងមុខរបរវិជ្ជាជីវៈក្នុងគ្រួសារនិងក្នុងសង្គមជាតិ ?
៣. តើក្របខណ្ឌនៃមន្រ្តីរាជការទាំងអស់ត្រូវបែងចែកជាប៉ុន្មានឋានន្តរស័ក្តិ ? ហើយឋានន្តរស័ក្តិនីមួយៗបែងចែកជាប៉ុន្មានថ្នាក់ ?
៤. តើការជ្រើសរើសឲ្យចូលើក្នុងក្របខណ្ឌ មុខងារសាធារណៈមានលក្ខខណ្ឌអ្វីខ្លះ ?
ចម្លើយ
១. គ្រូបង្រៀនមួយរូបត្រូវមាន លក្ខណៈសម្បត្តិមានដូចជាៈ
- រូបសម្បត្តិៈ ត្រូវមានកាយសម្បទាអាចបង្រៀនសិស្ស បានទៅតាមកិច្ចការនិងមនសិការបស់ខ្លួន
- ចរិយាសម្បត្តិៈត្រូវមានចរិកឬកពារថ្លៃថ្នូរ ម៉ត់ចត់ទន់ភ្លន់ ប្រកបដោយសុជីវធម៌ជាអ្នកអប់រំមានសំដីផ្អែមល្ហែម សំលៀកបំពាក់សមរម្យជាគ្រូបង្រៀនមានចិត្តស្មោះត្រង់ យុត្តិធម៌មានព្រហ្មវិហារធម៌ និងមានមនសិកាក្នុងការងារ
- ចំណេះដឹងៈ មានចំណេះដឹងទូលំទូលាយ មានឯកសារច្បាស់លាស់ ការបង្រៀនតាមលក្ខណៈវិទ្យាសាស្រ្ត និងត្រូវមានគរុកោសល្យច្បាស់លាស់ព្រមទំាងល្បិចកលនៃការបង្រៀន
- ចំណេះធ្វើរាល់ទ្រឹស្តី ត្រូវផ្សារភ្ជាប់ជាមួយការអនុវត្តន៍ជាក់ស្តែងក្នុងសង្គម ។ បន្ទាប់ពីបង្រៀនរួចត្រូវរស់នៅ ជាគំរូល្អក្នុងគ្រួសារសាលារៀននិងសង្គមជាតិ ។
សកម្មភាព៖
- យកចិត្តទុកដាក់ចំពោះសិស្ស ដោយផ្សារភ្ជាប់ទំនាក់ទំនងល្អជាសិស្ស គ្រួសារ និងសង្គម
- ត្រូវបង្រៀនឲ្យសមស្របតាមកម្មវិធីសិក្សា និងទាន់កម្មវិធីសិក្សា
- ត្រូវចូលខ្លួនក្នុងសកម្មភាពសង្គម ។
២. គ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាព ក្នុងមុខរបរវិជ្ជាជីវៈគ្រួសារ និងសង្គមជាតិដូចជាៈ
ក. មុខរបរវិជ្ជាជីវៈ
- មានសិទ្ធិគោរពច្បាប់ កំណត់ម៉ោងធ្វើការច្បាស់លាស់
- មានក្រមសីលធម៌ចំពោះការងារ ទុកឱកាសឲ្យសិស្សមានសិទ្ធិបញ្ចេញមតិរបស់គេ
- ការបង្រៀនដោយយកចិត្តទុដាក់ និងប្រកបដោយជំនាញវិជ្ជាជីវៈ
ខ. គ្រួសារ
- ជួយទំនុកបំរុងគ្រួសារ
- ធ្វើឲ្យគ្រួសារជាគំរូក្នុងសង្គម
- គោរពសិទ្ធិសមាជិកក្នុងគ្រួសារ
- ការអនុវត្តក្នុងគ្រួសារលក្ខណៈប្រជាធិបតេយ្យ
គ. ក្នុងសង្គម
- ធ្វើតាមកាតព្វកិច្ចរបស់ខ្លួន
- ចូលរួមសកម្មភពសង្គម
- អាចមានសិទ្ធិក្នុងការចូលរួម ការពារជាតិនៅពេលសង្គមមានសត្រូវឈ្លានពាន
- ធ្វើខ្លួនក្លាយជាពលរដ្ឋល្អក្នុងសង្គម ។
៣. ក្របខណ្ឌនៃមន្រ្តីរាជការទាំងអស់ ត្រូវបែងចែកជា៤ប្រភេទគឺ ក ខ គ ឃ ។ ហើយឋានន្តរស័ក្តិទី១ មាន១៤ថ្នាក់ឋានន្តរស័ក្តិទី២ មាន១០ថ្នាក់ឋានន្តរស័ក្តិទី៣មាន៦ថ្នាក់ ។
៤. ការជ្រើសរើសឲ្យចូលក្នុងក្របខណ្ឌ មុខងារសាធារណៈមានលក្ខខណ្ឌដូចជាៈ
- មានសញ្ជាតិខ្មែរ
- មានអាយុយ៉ាងតិច១៨ឆ្នាំហើយ មិនលើសពី២៥ ឆ្នាំប៉ុន្តែមានករណីលើកលែងខ្លះដូចមានចែងខាងក្រោម ៖
ក. ចំពោះបេក្ខជនដែលមានសញ្ញាប័ត្រឧត្តមសិក្សាការកម្រិតអាយុត្រូវរំកិលពី២៤ឆ្នាំដល់៣០យ៉ាងច្រើនបំផុត ។
ខ. ចំពោះបេក្ខជនដែលបានរៀននៅគ្រឹះស្ថានឧត្តមសិក្សាមួយឆ្នាំឬច្រើនឆ្នាំនិងត្រូវរំកិលតាមចំនួនឆ្នាំដែលបានរៀនក្នុងគ្រឹះស្ថានឧត្តមសិក្សាទាំងនោះតែមិនឲ្យលើសពី៣០ឆ្នាំ ។
គ. ចំពោះបេក្ខជនដែលបានបំពេញ កាតព្វកិច្ចយោធាការរកកម្រិតអាយុត្រូវរំកិលលតាមចំនួនឆ្នាំដែលបានបំពេញតាមកាតព្វកិច្ចយោធានោះ ។
ឃ. ក្នុងពេលចាំបាច់រដ្ឋាភិបាលអាចចេញអនុក្រឹត្យលើកលែងការកំណត់អាយុនៃបេក្ខជនដើម្បីបំពេញសេចក្តីត្រូវការជាអាទិភាពដើម្បីន្រយោជន៍ជាតិ ។
- មិនបានប្រើប្រាស់ចានសិទ្ធិរដ្ឋប្បវេណី សិទ្ធិពលរដ្ឋសិទ្ធិខាងនយោបាយ
- មិនដែលមានទោសឧក្រិដ្ឋ ឬមជ្ឈឹមពីរឿងល្មើសប៉ះពាល់ដល់ទំនៀមទម្លាប់កិត្តិយសនិងភាពសុចរិត
- ត្រូវមានកាយសម្បទាគ្រប់គ្រាន់ ក្នុងការបំពេញការងារដែលលក្ខណៈសម្បត្តិមានចែងក្នុងសេចក្តីណែនាំនិងបទបញ្ជាជាធរមាន
- បងប្អូនជនជាតិភាគិតិច បងប្អូននៅ តំបន់ដាច់ស្រយោលនិងបងប្អូននារីភេទត្រូវបានផ្តល់អាទិភាពនិងភាពងាយស្រួល
- ត្រូវបំពេញលក្ខខណ្ឌខាង សមត្ថភាពគ្រប់គ្រាន់ដូចមានចែងក្នុងបទបញ្ជាដោយឡែកនៃអង្គដែលខ្លួនមានបំណងសុំចូលបម្រើការងារ ។ ម៉្យាងទៀតបេក្ខជនត្រូវបំពេញលក្ខខណ្ឌអប្បបរមា សម្រាប់ប្រភេទក្របខណ្ឌណាត្រូវបានកំណត់ឡើងដោយយោងទៅតាមលក្ខខណ្ឌអប្បបរមានៃការបណ្តុះបណ្តាល ។