Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ     

១. តើបាតុភាពអ្វីខ្លះដែលជាផលលំបាកដល់ការអប់រំ ? ចូរលើកឧទាហរណ៍ពីបាតុភាពទាំងនោះដោយមានឧទាហរណ៍បញ្ជាក់ ។  

២. តើកត្តាអ្វីខ្លះដែលោបណ្តាលឲ្យ បរាជ័យក្នុងបង្រៀននិងរៀន​​ ?

៣. តើការយល់ដឹងពីមជ្ឈដ្ឋានមានប្រយោជន៍អ្វីខ្លះ ដល់ការអប់រំ​ ?

៤. តើការសំអាតលុយគឺជាអ្វី ?

ចម្លើយ

១. បាតុភាពដែលជាការលំបាកដល់ ការអប់រំមានដូចជា៖

  • ការភូតភរៈ សម្តែងឡើង ទៅតាមទម្រង់ផ្សេងៗនៃអាកប្បកិរិយារបស់សិស្ស ។ មូលហេតុកោនេះកើតឡើងពេលដែលសិស្សខ្លាចទទួលទណ្ឌកម្មដូចនេះគេត្រូវកុហកដើម្បីរួចពីការដាក់វិន័យ ។
  • ការខ្ជិលរៀនៈ នៅពេលដែលខ្ជិលរៀននាមឲ្យសិស្សទាំងនោះរៀនខ្សោយហើយក្នុងខណៈពេលដែលគ្រូដាក់កិច្ចការផ្ទះឲ្យគេមិនបានធ្វើជាលទ្ធផលពេលោប្រឡង គេទទួលពិន្ទុអន់ឬធ្លាក់តែម្តង ។
  • ការគេចម៉ោងរៀនៈ នៅពេលោដែលសិស្សកោជួបប្រទះនូវបញ្ហាឬការទាក់ទាញពីភ្នាក់ងារការសង្គមនីយកម្ម(ផ្តល់ផលអវិជ្ជមាន ) របសគេឲ្យគេលែងចាត់ទុកការសិក្សាជាធំទៀតហើយ ។
  • ការគ្មានគោលដៅច្បាស់ៈ ក្នុងការសិក្សាពេលដែលសិស្សមិនមាន គោលដៅក្នុងការសិក្សាបានច្បាស់លាស់គេរៀនតាមតែចិត្តលរប់ស់ពួកគេនឹកឃើញនោះទេ ។
  • ការប្រព្រឹត្តខុសច្បាប់ក្នុងសង្គមជាមូលហេតុអាចឲ្យសិស្សដែលចូលរួមសកម្មភាព ទាំងនោះត្រូវចាប់ខ្លួនឬទទួលទោសតាមកម្រិតកំហុសរបស់ពួកគេ ។

២. កត្តាដែលបណ្តាលឲ្យបរាជ័យ ក្នុងការបង្រៀនិងរៀនមានដូចជាៈ

ក. ការរៀន  

+កត្តាសង្គម

  • មានបញ្ហាក្នុងគ្រួសារ
  • វិបត្តិសេដ្ឋកិច្ចពិភពលោក
  • ភាពក្រីក្រក្នុងគ្រួសារ
  • ភាពក្រីក្រក្នុងគ្រួសារ
  • ខ្វះការយកចិត្តទុកដាក់ពីភ្នាក់ងារសង្គមនីយកម្ម
  • ទទួលឥទ្ធិពលើអាក្រក់ពីភ្នាក់ងារសង្គមនីយកម្ម
  • កើតក្នុងគ្រួសារដែលមានអំពើហឹ​ង្សា

+ កត្តាជីវៈនិងចិត្តសាស្រ្ត

  • មានសុខភាមិនអំណោយផល
  • ទទួលការគាបសង្កត់ផ្លូវចិត្ត

ខ. ការបង្រៀន

  • ខ្វះវិធីសាស្រ្តបង្រៀន​ មិនចេះប្រើប្រាស់ ល្បិចបង្រៀននិងលំនាំចាត់តាំងនៃការបង្រៀន
  • ខ្វះការត្រួតពិនិត្យជាប្រចាំលនូវលទ្ធផលទាំងឡាយរបស់សិស្ស មិនបានដាក់កិច្ចការត្រួតពិនិត្យ
  • គ្រូខ្វះចំណេះគរុកោសល្យ កិត្យានុភាព របស់គ្រូស្ថិតនៅក្រោមកម្រិត
  • ចំនួនសិស្សក្នុងថ្នាក់ច្រើនពេក
  • គ្រូឈប់ជាញឹកញយដងមិនកមកបង្រៀន
  • កម្មវិធីសិក្សាមិនច្បាស់លាស់ ឬគ្រូអនុវត្តន៍កម្មវិធីមិនចប់
  • គ្រូខ្វះមនសិកាវិជ្ជាជីវៈក្នុងការងារ
  • គ្រូខ្វះសមត្ថភាពក្នុងការគ្រប់គ្រង និងអប់រំសិស្សក្នុងការសិក្សា
  • គ្រូមិនបណ្តុះនិងពង្រឹងចំណេះដឹងចំណេះធ្វើនិងបំណិនប្រសប់ដល់សិស្ស
  • គ្រូបង្រៀនតែទ្រឹស្តីខ្វះការអនុវត្ត ។

៣. ការយល់ដឹងពីមជ្ឈដ្ឋាន មានប្រយោជន៍ដល់ការអប់រំដូចជាៈ

  • ងាយស្រួលក្នុងការអប់រំ
  • អប់រំបានចំទិសដៅ
  • មានឱកាសគ្រប់គ្រាន់ដើម្បីអប់រំឲ្យមានប្រសិទ្ធភាព
  • ងាយស្រួលទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ
  • អាចសម្រេចវត្ថុបំណងនៃការអប់រំបាន
  • អាចបង្រៀនសិស្សតាមបរិបទសង្គម... ។

៤. ការសំអាតប្រាក់គឺជាៈ

  • ការបំប្លែង ឬការផ្ទេរទ្រព្យ សម្បត្តិដោយដឹងថាទ្រព្យសម្បត្តិនេះជាផលនៃបទល្មើសក្នុងគោលបំណងបិទបាំងឬក្លែងប្រភពប្រាក់ដើម មិនស្របច្បាប់នៃទ្រព្យសម្ប្តត្តិទាំងនេះ ឬជួយបុគ្គលផណាដែលបានពាក់ព័ន្ធក្នុងបទល្មើសដើម្បីឲ្យបុគ្គលនោះគេចផុតពីផលវិបាក តាមផ្លូវច្បាប់នូវសកម្មភាពរបស់ខ្លួន
  • ជាការបិទបាំង ឬក្លែងសភាវៈពិត ប្រភពទីតាំងិសិទ្ធិ ចាត់ចែងចលនាលផ ឬកម្មសិទ្ធិ ឬសិទ្ធ លើទ្រព្យសម្បត្តិដោយោដឹងថាទ្រព្យសម្បត្តិទាំងនោះបានមកពីបទើល្មើស
  • ការចូលរួមការប៉ុនប៉ងប្រព្រឹត្តដោយជួយ ឬជំរុញឲ្យប្រព្រឹត្តសកម្មភាពណាមួយដែលបានកំណត់ស្របតាមមាត្រា៣នៃច្បាប់នេះ​។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login