Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើក្រសួងមហាផ្ទៃមានភារកិច្ចនិងសិទ្ធិដូចម្តេចខ្លះ ?

២. តើក្រសួងមហាផ្ទៃមានរចនាសម្ព័ន្ធចាត់តាំងរដ្ឋបាលនៅមូលដ្ឋានដូចម្តេចខ្លះ ?

៣. តើក្រសួងមហាផ្ទៃដឹកនាំដោយនរណា ?

៤. តើគណៈរដ្ឋមន្ត្រីដឹកនាំដោយនរណាខ្លះ ?

៥. ចូរសង្ខេបភារកិច្ចធំៗរបស់នាយករដ្ឋមន្ត្រី ។

ចម្លើយ​

១. ក្រសួងមហាផ្ទៃមានភារកិច្ចនិងសិទ្ធិដូចតទៅ ៖

  • គ្រប់គ្រងខេត្ត រាជធានី និងមន្ត្រីក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ
  • គ្រប់គ្រងខែត្រ រាជធានី ស្រុក ខណ្ឌ ក្រុង ឃុំ សង្កាត់ តាមការកំណត់របស់ច្បាប់
  • រៀបចំតួនាទី ភារកិច្ច សិទ្ធិ និងអង្គការលេខរបស់ខែត្ររាជធានី
  • តាមដាន ត្រួតពិនិត្យ សកម្មភាពរបស់ថ្នាក់រាជធានី ខែត្រ
  • ទទួលពាក្យបណ្តឹងតវ៉ា របស់ប្រជារាស្ត្រនិងដោះស្រាយតាមសមត្ថកិច្ចដែលច្បាប់ប្រគល់ឱ្យហើយដែលមានការពាក់ព័ន្ធដល់ការងាររបស់ថ្នាក់រាជធានី ខែត្រ
  • ដឹកនាំអនុវត្តការងារគ្រប់គ្រងផែនការសេដ្ឋកិច្ចហិរញ្ញវត្ថុរាជធានី ខែត្រ និងជំរុញការងាររៀបចំកែទម្រង់ជីវភាពខាងស្មារតី សម្ភារ និងវប្បធម៌ជូនប្រជារាស្រ្ត
  • សហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការរៀបចំទីតាំងភូមិឋានរបស់ប្រជារាស្រ្ត ឱ្យស្របទៅតាមលក្ខណៈភូមិសាស្រ្តទំនៀមទម្លាប់ ប្រពៃណី សាសនារបស់ប្រជារាស្ត្រ
  • គ្រប់គ្រងពន្ធនាគារ
  • ការពារអាយុជីវិត សិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជារាស្រ្ត
  • ការពារសុវត្ថិភាពថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ
  • ការពារសម្ងាត់ជាតិ
  • ការពារស្ថាប័នជាតិ
  • ការពារទ្រព្យសម្បត្តិសាធារណៈ
  • ការពារស្ថាប័នទូត អង្គការអន្តរជាតិនានា គណៈប្រតិភូចអន្តរជាតិ និងជនបរទេសដែលស្នាក់នៅព្រះរាជាណាក្រកម្ពុជា
  • ការពារសម្បត្តិបេតិកភ័ណ្ឌវប្បធម៌និងបេតិកភ័ណ្ឌជាតិ
  • ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន
  • គ្រប់គ្រងការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ ជនបរទេស មុខរបរ ការផ្តល់អត្តសញ្ញាណបណ្ណពលរដ្ឋ បណ្ណសម្គាល់ខ្លួន ជនអន្តោប្រវេសន៍ និងការផ្តល់លិខិតឆ្លងដែនពលរដ្ឋ
  • ធ្វើបញ្ជីពលរដ្ឋមានសិទ្ធិបោះឆ្នោត និងរៀបចំការបោះឆ្នោតផ្សេងៗតាមច្បាប់
  • បូកសរុបលើគ្រប់វិស័យការងាររបស់រាជធានី ខែត្រឆ្នោតផ្សេងៗតាមច្បាប់
  • គ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈនិងចរាចរណ៍ផ្លូវគោក ទឹក
  • គ្រប់គ្រងការងារ បង្ការ និងពន្លត់អគ្គិភ័យ
  • គ្រប់គ្រងមន្ទីរពេទ្យ គិលានដ្ឋានរបស់ក្រសួង​
  • គ្រប់គ្រងការប្រើប្រាស់វិទ្យុទាក់ទងផ្នែកគរបាល និងស៊ីវិល
  • គ្រប់គ្រងការងារបំភន្តអក្ខរ
  • គ្រប់គ្រងនិងត្រួតពិនិត្យការប្រើប្រាស់ ការដឹកនាំអាវុធគ្រឿងផ្ទុះ ជាតិពុល និងផ្តល់លិខិតអនុញ្ញាតប្រើប្រាស់អាវុធផ្នែកស៊ីវិល
  • បង្ការនិងបង្រ្កាបទល្មើសព្រហ្មទណ្ឌ ភេរវកម្ម បទល្មើសសេដ្ឋកិច្ច ការរត់ពន្ធគ្រឿងញៀន និងបទល្មើស
  • បង្ការនិងបង្រ្កាបអំពើពាលអនាថានិងអំពើល្មើសផ្សេងៗទៀត
  • ស៊ើបអង្កេតស្រាវជ្រាវបទល្មើសគ្រប់ប្រភេទ ចាប់ខ្លួនឃាត់ខ្លួន ឃុំខ្លួនបណ្តោះអាសន្ន កសាងសំណុំរឿង និងបញ្ជូនសំណុំរឿងជនល្មើសព្រមទាំងភស្តុតាងទៅអយ្យការគ្រប់ថ្នាក់
  • អនុវត្តនិងសហការអនុវត្តសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ ដីកា និងសេចក្តីសម្រេចរបស់តុលាការនិងអយ្យការ (អគ្គព្រះរាជអាជ្ញា/ព្រះរាជអាជ្ញា) គ្រប់ថ្នាក់
  • គ្រប់គ្រងប៉ុស្តិ៍នគរបាលព្រំដែនគោក ទឹក និងព្រំដែនសមុទ្ទ
  • ហ្វឹកហ្វឹន បណ្តុះបណ្តាល និងវិក្រឹតការមុខជំនាញឱ្យមន្ត្រីរាជការរដ្ឋបាលនិងនគរបាលគ្រប់ថ្នាក់
  • គ្រប់គ្រងចលនវត្ថុនិងអចលនវត្ថុរបស់ក្រសួង
  • គ្រប់គ្រងហិរញ្ញវត្ថុ ភស្តុភារ មធ្យោបាយ សម្ភារឧបករណ៍បច្ចេកទេសនិងសំណង់របស់ក្រសួង
  • ស្រាវជ្រាវរកមនុស្សបាត់ខ្លួន
  • សំណូមពរឱ្យក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងប្រជារាស្រ្ត ចូលរួមសហការក្នុងការបំពេញភារកិច្ចចាំបាច់របស់ខ្លួន
  • បង្គាប់អភិបាលរាជធានី ខែត្រ ឱ្យរាយការណ៍តាមការកំណត់និងសំណូមពរឱ្យក្រសួងនិងស្ថាប័ននានា ផ្តល់ជាបន្ទាន់នូវព័ត៍មាននិងឯកសារ ដែលមានការពាក់ព័ន្ធដល់សន្តិសុខជាតិ ។ ក្នុងករណីពិសេសអាចស្នើរសុំតំណាងស្ថាប័នរដ្ឋ ដែលមានការពាក់ព័ន្ធឱ្យចូលរួមសហការបំពេញភារកិច្ចជាមួយនគរបាលជាតិកម្ពុជា
  • ផ្អាកជាបណ្តោះអាសន្ន ដីការរាជធានី ខែត្រ ក្នុងករណីមានការប្តឹងជំទាស់ ដើម្បីការត្រួតពិនិត្យ ឡើងវិញ
  • ចេញបញ្ជានិងចាត់វិធានការជាបន្ទាន់ ដើម្បីបង្ការនិងបង្រ្កាបនូវរាល់សកម្មភាព ដែលបង្កនូវគ្រោះមហន្តរាយដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រ
  • អនុវត្តភារកិច្ចនិងសិទ្ធិ ផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាប្រគល់ឱ្យ ។

២. ក្រសួងមហាផ្ទៃមានរចនាសម្ព័ន្ធចាត់តាំងរដ្ឋបាលនៅមូលដ្ឋានដូចតទៅ ៖

  • សាលារាជធានី ខែត្រ
  • សាលាស្រុក ក្រុង ខណ្ឌ
  • សាលាឃុំ សង្កាត់ ។

៣. ក្រសួងមហាផ្ទៃដឹកនាំដោយ ៖

  • រដ្ឋមន្ត្រី
  • រដ្ឋលេខាធិការ
  • អនុរដ្ឋលេខាធិការ ។

៤. គណៈរដ្ឋមន្ត្រីដឹកនាំដោយ ៖

  • នាយករដ្ឋមន្ត្រី
  • ឧបនាយករដ្ឋមន្ត្រី
  • ទេសរដ្ឋមន្ត្រី
  • រដ្ឋមន្ត្រី
  • រដ្ឋលេខាធិការ ។

៥. ភារកិច្ចធំៗរបស់នាយករដ្ឋមន្ត្រី ៖

  • ជាប្រមុខរាជរដ្ឋាភិបាល
  • ទទួលខុសត្រូវចំពោះមុខរដ្ឋសភានូវគ្រប់សកម្មភាព
  • ដឹកនាំការងារគណៈរដ្ឋមន្ត្រី (លើគ្រប់វិស័យ)
  • ជាអធិបតីអង្គប្រជុំ (សម្រេចនិងដោះស្រាយ)
  • ដឹកនាំការចរចារនិងចុះហត្ថលេខាគ្រប់កិច្ចព្រមព្រៀង
  • បញ្ជាគ្រប់កងកម្លាំងប្រដាប់អាវុធ ទ័ពទាំងឡាយ
  • ចុះហត្ថលេខាធិការអនុក្រឹត្យនិងសេចក្តីសម្រេចនានា
  • លើកសំណើក្នុងការតាក់តែងច្បាប់នានា
  • លើកសំណើតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចសមាជិករាជរដ្ឋាភិបាល
  • លើកសំណើថ្វាយព្រះមហាក្សត្រតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យនូវមន្ត្រីជាន់ខ្ពស់
  • តែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ចដោយអនុក្រឹត្យនូវមន្ត្រីរាជការជាន់ខ្ពស់យោធា ស៊ីវិល
  • បញ្ជាចំណាយក្រៅពីការកំណត់ក្នុងថវិកាជាតិ ដើម្បីដោះស្រាយបញ្ហាបន្ទាន់
  • ដឹកនាំការងារទីស្តីគណៈរដ្ឋមន្ត្រី
  • ផ្តួចផ្តើមគំនិតសើរើនិងធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ
  • ជាសមាជិកក្រុមប្រឹក្សារាជសម្បត្តិ
  • កោះអញ្ជើញអង្គសមាជជាតិ
  • ដឹកនាំគណៈរដ្ឋមន្ត្រីចូលគាល់ព្រះមហាក្សត្រ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login