2019-03-22 15:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មិនអាចកំណត់យកឆ្នាំណាត្រូវទេពធិតាដែលចេញទៅដង្ហែរក្បាលកបិលមហាព្រហ្មបានទេ ពីព្រោះលោកបានំណត់បានរាសីចក្រនៃថ្ងៃចូលឆ្នាំទៅវិញ ។
១. ថ្ងៃអាទិត្យ
ត្រូវទេពធីតាឈ្មោះថាទុង្សាទេវី សៀតផ្កាទទឹមគ្រឿងប្រដាប់បទុមរាគភក្សាហារផ្លែឧទម្ភរអាវុធស្តាំកងចក្រឆ្វេងសង្គ័ពាហគ្រុធ ។
២. ថ្ងៃច័ន្ទ
ត្រូវទេពធីតាឈ្មោះ គោរាគទេវី សៀតតផ្កាអង្គារបុស្ស គ្រឿងប្រដាប់មុក្កា ភក្សាហារប្រេងអាវុធស្តាំព្រះខ័នឆ្វេងឈើច្រតពាហនៈខ្លា ។
៣. ថ្ងៃអង្គារ
ត្រូវទេពធីតាឈ្មោះ រក្សាសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរាភក្សាហារ លោហិត អាវុធស្តាំត្រីសូល៍ ឆ្វេងធ្នូ ពហាន អស្សតរ ។
៤. ថ្ងៃពុធ
ត្រូវនឹងនាងទេពធីតាឈ្មោះ មណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ ពិទូរ្យ ភក្សាហារ ទឹកដោះសិប្បិ អាវុធស្តាំម្ជុល ឆ្វេងឈើច្រត ពាហនៈលា ។
៥. ថ្ងៃព្រហស្បតិ៍
ត្រូវនឹងទេពធីតាឈ្មោះ កិរិណីទេវី សៀតផ្កាបណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងធ្នូ ស្នា ពាហនៈដំរី ។
៦. ថ្ងៃសុក្រ
ត្រូវនឹងទេពធីតាឈ្មោះ កិមិរាទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់ បុស្បរាគ័ម ភក្សាហារចេកណាំរ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ពាហនៈក្របី ។
៨. ថ្ងៃសៅរ៏
ត្រូវទេពធីតាឈ្មោះ មហាទរឬេវី សៀតផ្កាត្រចៀក គ្រឿងប្រដាប់នីលរតន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំចក្រឆ្វេងត្រីសូល៍ ពាហនៈក្ងោក ។
ទំនៀមនាងទេពធីតា ចេញហែក្បាលកបិលមហាព្រហ្ម មិនដែលជិះពាហនៈជាប្រក្រតីឡើយ សុទ្ធតែជិះពាហនៈធ្វើកិរិយាផ្សេងៗបែបសៀរក៍ ( បើចង់ដឹងច្បាស់សូមពិនិត្យមើលសៀវភៅព្រះរាជពិធីទ្វារទសមាសទំព័រ១៤ ) ។