ទេពធីតាមហាសសង្ក្រានទាំង៧អង្គ នោះមានព្រះនាមមហាសង្ក្រាននោះគឺណបើចូលចំថ្ងៃ៖
- អាទិត្យ ឈ្មោះព្រះនាង ទុង្សាសៀតផ្កា ទទឹម គ្រឿងប្រដាប់ បទុមរាគ ភក្សាហា ផ្លែឧទុម្ពរ ( ផ្លែល្វា ) ដៃស្តាំអាវុធច័ក្រដៃឆ្វេងស័ង្ខពាហនៈ សត្វគ្រុឌ ។
- ច័ន្ទ ឈ្មោះព្រះនាង គោរាគ សៀតផ្កា អង្គារបុស្សគ្រឿងប្រដាប់ មុក្តា ភក្សាហារប្រើង ដៃស្តាំអាវុធ ព្រះខ័នដៃឆ្វេងឈើច្រត់ ពាហនៈ សត្វខ្លា ។
- អង្គារ ឈ្មោះព្រះនាង រាក្យសា សៀតផ្កាឈូក គ្រឿងប្រដាប់ មោរា ( ត្បូងថ្មកែវ ) ភក្សាហារ លោហិត ដៃស្តាំកាន់អាវុធ ត្រីសូលិ៍ ដៃឆ្វេងកាន់ធ្នូ ពាហនៈ អស្សតរ ( សត្វសេះលឿន )
- ពុធ ឈ្មោះព្រះនាង មណ្ឌា សៀតផ្កា ចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ( ត្បូងពេជ្យភ្នែកឆ្មា ) ភក្សាហា ទឹកដោះ សប្បី ដៃស្តាំកាន់អាវុធ ម្ជុលដៃឆ្វេងកាន់ ឈើច្រត់ ពាហនៈសត្វលា ។
- ព្រហស្បតិ៍ ឈ្មោះព្រះនាង កិរិណី សៀតផ្កាមណ្ឌាគ្រឿងក្រអូប ត្បូងមរកតភក្សាហារ សណ្តែក ល្ង អាវុធស្តាំកាន់ កង្វេរដៃឆ្វេងកាន់កាំភ្លើង ពាហនៈសត្វដំរី ។
- សុក្រ ឈ្មោះព្រះនាងកិមិរា សៀតផ្កា ចង្កុលនីគ្រឿងប្រដាប់នុស្សរាគ័ម ភក្សាហារ ចេកណាំវ៉ាដៃស្តាំកាន់អាវុធ ព្រះខ័នដៃឆ្វេងកាន់ពិណ ពាហនៈសត្វក្របី ។
- សៅរ៏ ឈ្មោះព្រះនាងមហោទរាសៀតផ្កា ត្រកៀត គ្រឿងប្រដាប់ និលរ័តន៍ ( ត្បូងពណ៌ខ្មៅ ) ភក្សាហារ សាច់ទ្រាយដៃស្តាំកាន់អាវុធ ចក្រ ដៃឆ្វេងកាន់ ត្រីសូល៍ ( អាវុធដែលមានមុខ៣គឹ ច្បួក ) ពាហនៈ សត្វក្ងោក ។