Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីសេវៈរាត្រី រឺពិធីលាងបាប ។ គេធ្វើពិធីនេះ នៅពេលយប់ មួយឆ្នាំធ្វើម្តង ដើម្បីរំលឹកដល់ រាត្រីដែលព្រះឥសូរបានអោយកំនើតលោកៈ និងមនុស្សលោក ។ នៅប្រទេសឥណ្ឌាគេនាំគ្នាចុះមុជទឹកទន្លេគង្គា ដែលគេជឿថាទន្លេគង្គានេះ ជាមេទឹកស័ក្តិសិទ្ធិហូរមកពីស្ថានសួគ៌ពីភ្នំកៃលាស ដែលជាទីស្នាក់នៅរបស់អាទិទេពអាចជំរះរាងកាយបាបបាន ។ គេដងទឹកពីទន្លេគង្គានោះមកស្រោចស្រប់លើលិង្គព្រះឥសូរ ដែលដាក់តំកល់នៅលើយោនិនាងឩមា រួចគេត្រងយកទឹក ដែលហូរចុះតាមប្រឡាយយោនិនាងឩមា យកទៅផឹក ស្រោចស្រប់លើក្បាល មុខមាត់ ដើម្បីអោយមានសេរីសួស្តី ជួយជំនះគ្រប់ប្រការ ។ នៅពេលសព្វថ្ងៃនេះ នៅពេលដែលគេអោយពរដល់គូរស្វាមីភរិយាថ្មី គេនិយាយថា “ចូរគូរស្វាមីភរិយាថ្មីរកស៊ីមានបានត្រជាក់ត្រជុំដូចទឹកអង្គបំពង់ខ្ចី” ។ នៅតំបន់ណាដែលនៅឆ្ងាយពីគង្គាគេបានសន្មត់យកទន្លេណាមួយ ដែលនៅជិតតំបន់របស់គេ ធ្វើជាទន្លេគង្គា ។ ចំពោះនៅប្រទេសកម្ពុជាយើង ក្នុងពេលដែលយើងគោរពព្រាហ្មណ៍សាសនា យើងបានយកស្ទឹងសៀមរាបធ្វើជាទន្លេគង្គា ដូចនៅប្រទេសឥណ្ឌាដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login