ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ព្រហ្ម័ន ជាធាតុដ៏បរិសុទ្ធ ល្អិតល្អន់របស់ព្រះព្រហ្ម ដែលសំគាល់ភាវៈដើមបង្អស់នៃលោកៈ និង ភាវនៅលើលោកនេះ ។ គេអាចនិយាយថា ព្រហ្ម័នសំគាល់នូវព្រលឹងសាកល រឺំមេព្រលឹងចំបងដែលចេញពីព្រហ្ម័ន ។
អាត្ម័នជាធាតុ រឺព្រលឹងតូចៗ បែកចេញពីព្រហ្ម័ន ។ អាត្ម័ននិងព្រហ្ម័ន គឺជាធាតុតែមួយ ដែលប្រៀបបានដូចទឹកសមុទ្រនឹងទឹកសន្សឹម ទឹកភ្លៀង ទឹកស្ទឹងដែលជាធាតុតែមួយដូចគ្នា ។ អាត្ម័នកាលណាបែកចេញពីព្រហ្ម័នហើយ មិនងាយនឹងបានវិលទៅជួបព្រហ្ម័នវិញទេ មិនខុសពីទឹកសន្សឹម រឺទឹកភ្លៀងកាលណាបែកចេញពីមហាសមុទ្រហើយ មិនងាយនឹងវិលទៅកាន់មហាសមុទ្រវិញឡើង ។