Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជនជាតិខ្មែរយើង បានទទួលឥទ្ធិពលពីលទ្ធិសាសនាព្រាហ្មណ៍ លើច្រើនវិស័យដូចជា ៖

  • លើវិស័យស្ថាបត្យកម្ម ៖ខ្មែរយើងកសាងប្រាសាទភ្នំ ។
  • លើវិស័យសិល្បៈ ៖ ខ្មែរយើងកសាងរូបចំលាក់បដិមានានា ដែលទាក់ទងនឹងលទ្ធិសាសនា ព្រាហ្មណ៍ ព្រះវិស្ណុ ព្រះសិវៈ ព្រះឥសូរ ។
  • លើវិស័យអក្សរសាស្រ្ត អក្សរសិល្ប៍ ៖ ខ្មែរយើងទទួលភាសាអក្សរសំស្រឹ្កត និងអក្សរសិល្ប៍ ដែលយើងហៅថាអក្សរសិល្ប៍សាសនាព្រាហ្មណ៍និយម ។
  • លើវិស័យជំនឿ ទំនៀមទំលាប់ និងជីវភាពរស់នៅ ៖ ខ្មែរយើងមានជំនឿលើពិធីបន់ស្រន់ ខ្មោច ព្រាយបិសាច ។ ខ្មែរយើងធ្វើនំអន្សម នំគម តំណាង អោយលិង្គព្រះឥសូរ និងយោនីនាងឧមា ។ ពេលធ្វើពិធីផ្សេងៗ គេររៀបចំស្លាធម៌ បាយសី សែនព្រេន ពេលរៀបមង្គលការគេរើសវេលាចូលរោង ពេលផ្ទឹម ធ្វើរានទេវតា រឺក្រុងពាលី ។ ពេលសង់ផ្ទះគេធ្វើការ ទស្សន៍ទាយលើដីកន្លែងសង់ ពេលលើកផ្ទះគេរៀបចំពិធីសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដីមានព្រះធរណីជាដើម ។ ក្នុងពេលមានជំងឺផ្សេងៗ គេរៀបចំពិធីអុជទៀន ធូប អង្វរក បន់ស្រន់សុំ អោយជាសះស្បើយ លៀង អារក្សសុំអោយខ្មោច ជួយរៀបចំពិធីហៅព្រលឹង អញ្ជាត់ព្រលឹងអ្នកជំងឺ ។
  • លើស្មារតីនិងទឹកចិត្ត ៖ ព្រហ្មញ្ញសាសនា បានធ្វើអោយខ្មែរយើងមានទឹកចិត្តអង់អាចក្លាហាន មិនចុះញ៉មនឹងខ្មាំងសត្រូវ ។ តែសាសនា នេះក៏ធ្វើអោយខ្មែរយើងចងគំនុំគុំគួនគ្នា សងសឹកគ្នាគ្មានទីបំផុតដែរ ។
  • លើវិស័យនយោបាយ និងការគ្រប់គ្រង ៖ក្នុងសម័យអង្គរ ការគ្រប់គ្រងរបស់ព្រះរាជាបានអនុវត្តតាមលទ្ធិទេវរាជ ពោលគឺសេ្តចមានតួនាទីស្មើនឹងអាទិទេព សេ្តចគឺអាទិទេព អាទិទេព គឺសេ្តច ។ ពាក្យសំដីរបស់ស្តេចគឺជាពាក្យសំដីរបស់អាទិទេព ។ ក្នុងពេលសព្វថ្ងៃនេះ ពួកបាគូក៏នៅមានឥទ្ធិពលដល់ការលើករាសីប្រសិទ្ធិពរដល់ព្រះរាជាផងដែរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login