2019-03-25 16:42
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
យើងដឹងហើយថា ថ្ងៃ១រោច ខែអាសាធ ជាទិវាត្រូវចូលវស្សារបស់បុព្វជិតពុទ្ធសាសនាទាំងភិក្ខុទាំងសាមណេរ ជាការចាំបាច់តាមពុទ្ធានុញ្ញត ។ រីឯទាយកទាយិកា ឧបាសិកា ជាពុទ្ធបរិស័ទចំណុះជើងវត្ថុនីមួយៗក្រោមការដឹកនាំរបស់លោកអាចារ្យ នៅទីវត្តក៏ប្រារព្ធធ្វើពិធីបុណ្យចូលវស្សាឬកាន់វស្សាផងដែរ តែធ្វើនៅថ្ងៃទី ១៥កើតខែអាសាធ មុនព្រះសង្ឃចូលវស្សាមួយថ្ងៃ ។ បានសេចក្តីថា កន្លឹះខែមុនថ្ងៃចូលវស្សា ឬរាល់ថ្ងៃឧបោសថសីល លោកអាចារ្យតែងប្រកូស ប្រកាសជម្រាបពុទ្ធបរិស័ទឲ្យដឹងមុនអំពីថ្ងៃចូលព្រះវស្សាខាងមុខ ដើម្បីឲ្យពុទ្ធបរិស័ទប្រុងប្រៀប រៀបចំជាចតុប្បច្ច័យទេយ្យវត្ថុ មានសាដក ទៀន ធូប ប្រេង ...ជាដើម សម្រាប់ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តនិងជម្រាបពុទ្ធបរិស័ទមកជួបជុំគ្នានៅថ្ងៃ ១៥កើត ខែអាសាធ ដោយនាំមកនៅ ទេយ្យវត្ថុផង អាចារ្យវត្តកន្លែងខ្លះបានឲ្យលិខិតដែលកំណត់ទេយ្យវត្ថុក្នុងទេយ្យវត្ថុនោះមានប្រាក់សង្កត់លើទេយ្យវត្តុនោះមានទៀនធំ ហៅថាទៀនចំណាំវស្សា ។ ទៀនធំមួយនេះ សម្រាប់អុជចាប់ពីថ្ងៃ ១រោច ខែអាសាធ ជាថ្ងៃចូលព្រះវស្សាមិនពន្លត់រហូតដល់ថ្ងៃចេញវស្សាវិញ ។ នៅថ្ងៃ ១៥កើតខែអាសាធ ក្រោយពីសមាទានឧបោសថសីលរួចហើយលោកអាចារ្យប្រកាសឲ្យពុទ្ធបរិស័ទ រៀបចំយករណ្តាប់ផ្សេងៗមកជួបជុំគ្នានៅពេលរសៀល ដើម្បីធ្វើពិធីសូត្រមន្តចូលវស្សា ។
នៅពេលរសៀល ពុទ្ធបរិស័ទជួបជុំគ្នា រួមទាំងកញ្ចាប់ទេយ្យ វត្ថុផងក៏ធ្វើពិធីហែសាដក ចំណាំវស្សានេះពីឧបដ្ឋានសាលាទៅព្រះវិហារដោយនិមន្តព្រះសង្ឃគ្រប់អង្គក្នុងវត្តទៅតែម្តង ។ ពិធីចាប់នមស្កាព្រះរតនត្រៃសមាទានសីល ហើយអារាធានា ព្រះសង្ឃចម្រើនព្រះបរិត្ត ។ ចប់ពុទ្ធមន្តហើយ លោកអាចារ្យប្រកូសប្រកាស អំពីថ្ងៃចូលវស្សា ។ ( ការចូលវស្សា របស់ពុទ្ធបរិស័ទមិនមែនជាពុទ្ធបញ្ញត្តិទេ គឺជាចេតនា កម្មធ្វើដោយសោមនស្សវេទនាញាណសម្បយុត្ត ។