Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អត្ថន័យក្នុងពិធី ៖ បុណ្យបច្ច័យ៤គេប្រារព្ធធ្វើឡើងសំរាប់ជូនអ្នកមានគុណពេលោកចាស់ជរា ដើម្បីឱ្យអ្នកមានគុណបានឃើញផ្ទាល់ត្រេកអរ ជ្រះថ្លាក្នុងកុសល ។ ម៉្យាងទៀតគេធ្វើក្នុង បំនងបញ្ចូនកុសលទៅដល់មាតាបិតាជីដូនជីតាដែលបានចែកឋានទៅលោកខាងមុខ ។ គេ​ប្រារព្ធធ្វើបុណ្យនេះនៅពេលណាក៏បានស្រេចលើសាមីដើមបុណ្យកំណត់ ឬពេលមានឳកាសល្អ ។ នៅក្នុងពិធីបុណ្យនេះគេត្រូវមានសម្ភារៈជាបច្ច័យ៤ ៖

  • បិណ្ឌបាត្របច្ច័យ ៖ គ្រឿងបរិភោគ នំចំណី ត្រីងៀត ត្រីឆ្អើរ
  • ចីវរបច្ច័យ ៖ គ្រឿងស្លៀកដណ្តប់ ស្បង់ ត្រៃ ចីវរ
  • សេនាសនបច្ច័យ ៖ ទីប្រក់ ទីបាំង រាំងខ្យល់ កំដៅថ្ងៃ
  • គិលានភេសជ្ជៈបច្ច័យ ៖ ថ្នាំសង្កូវ ប្រេងខ្យល់ តែស្លាម្លូជាដើម ។ នៅក្នុងពិធីគេត្រូវរៀបសាដក (សំពត់ សំពត់ងូត) ស្របទៅតាមចំនួនព្រះសង្ឃ ។ កិច្ចចុងក្រោយនៃពិធី ៖ ក្រោយពិធីសូត្រមន្តមានរៀបចំនិមន្តព្រះសង្ឃទេសនាថែមទៀត ។ លុះព្រឹកឡើងរៀបចំចង្ហាន់វេរប្រគេនព្រះសង្ឃជាមួយនឹងរណ្តាប់បច្ច័យបួនបង្សុកូលជាកិច្ចបង្ហើយបុណ្យ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login