បាយបិណ្ឌធ្វើតាមតំបន់ នៅមិនទាន់មានលក្ខណៈស្របគ្នាទេ
- លោកអាចារ្យម្នាក់ នៅស្រុកបាធាយគាត់ប្រាប់ថាបាយបិណ្ឌគឺ បាយគេដាក់ផ្តិល នៅដើមបាតនៅពេលរាប់បាត្រ ។
- លោកអាចារ្យម្នាក់ នៅស្រុកកៀនស្វាយ គាត់ប្រាប់ថាបាយដាល់ក្នុងផ្តិល គឹបាយដង្វាយព្រះ ។ ឯបាយបណ្ឌិតគឺបាយសម្រាប់រាបបាត្រ ។
- លោកយាយ លោកតាភាគច្រើន គាត់បានប្រាប់ថា បើប្រហសង្ឃដារ ( បា.តារ ) ? មានចំនួនប៉ុន្មានគេយកជើងពានតាមចំនួនព្រះសង្ឃ មកដាក់នំអន្សមនំគម ផ្លែឈើ ទឹកដោះគោ ស្ករស តែ ទឹកក្រូច ផ្សេងៗ...តិចច្រើនទៅតាមវេនមានក្រ មកដាក់លើពានទាំងនោះ ។ លុះព្រះសង្ឃដារចប់ គេយកទៅប្រគេនព្រះសង្ឃគ្រប់ព្រះសង្ឃ ។