Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សាស្រ្តវិជ្ជាធរនេះ បានសម្តែងថាមានព្រះមហាថេរ១ ព្រអង្គមានព្រះនាម ឧបគុត្តត្ថេរ លោកបានហោះជ្រែក ក្រលាមហាប្រឹថពីទៅកាន់ឋាននរក ។ ដោយអំណាចរិទ្ធិរបស់ព្រះអង្គ ទើបមានផ្កាឈូកមាស ប៉ុនកងរាជរថ ផុសឡើងមកទទួលព្រះបាទរបស់ព្រះអង្គ ។ ព្រះអង្គទ្រង់គង់ពែនលើផ្កា ឈូកនោះអណ្តែតលើពពួកសត្វនរក ។

          ហេតុតែអានុភាពព្រះឧបគុត្តត្ថេរ ពួកសត្វនរកបានដកដង្ហើមចេញចូលស្រួល មួយពេល​នោះទើបនាំគ្នាសំពះមហហាឧបគុត្តត្ថេរ ។ ព្រះមហាឧបត្តត្ថេរ មានព្រះទ័យករុណា សម្តែងធម៌ឲ្យស្តាប់ ។ បើពួកសត្វនរក បានស្តាប់ធម៌ហើយបាន ផ្តាំមកក្រុមញាតិសណ្តានរបស់ខ្លួនថាបពិត្រព្រះមហាឧបគុត្តត្ថេរ បើព្រះអង្គត្រឡប់ទៅមនុស្សលោកកវិញសូមព្រះអង្គមេត្តាប្រោស ប្រាប់ម្តាយឪពុក បងប្អូន កូនចៅ ញាតិផៅសណ្តានរបស់យើងខ្ញុំ មានឈ្មោះនេះ នៅស្រុកនេះ សូមឲ្យអាសូរ ករុណាខំព្យាយាមធ្វើបុណ្យ ឲ្យឧទ្ទិសកុសលផលមកឲ្យយើងខ្ញុំផង ។

          បើព្រះមហាឧបគុត្តត្ថេរ បានទទួលពាក្យបណ្តាំពពួក សត្វនរកហើយក៏ហោះត្រឡប់មកមនុស្សលោកវិញ ទ្រង់នាំនាម៉ឺនសព្វមុខមន្រ្តី ​និងអ្នកនគរជាច្រើនរូប ចូលទៅក្រាបថ្វាយបង្គំព្រះដ៏មានបុន្យថា «បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើនបើគ្រូបាធ្យាយ ម្តាយឪពុក បងប្អូន កូនចៅ ញាតិសណ្តាន របស់ទូលព្រះបង្គំអ្នកខ្លះមិនបានធ្វើបុណ្យ ឲ្យទានរក្សាសីលឡើយ ធ្វើតែអំពើបាប » ។

          លុះដល់អស់អាយុសង្ខាទៅ បានទៅកើតក្នុងឋាននរក រងទុក្ខវេទនា ។ ទូលបង្គំទាំងអស់គ្នា​ ជាបងប្អូនកូនចៅ នៅឯក្រោយ តើត្រូវធ្វើបុណ្យដូចម្តេចទើបឧទ្ទិសកុសលផលជូនទៅសត្វនរកនោះឲ្យបានរួចរំដោះចាកទុក្ខបាន ?

          ព្រះដ៏មានបុណ្យទ្រង់ត្រាស់ឆ្លើយតបថា បើព្រះមហារាជចង់ធ្វើអំពើបុណ្យកុសល ឧទ្ទិសផលជូនទៅសត្វនរក ត្រូវធ្វើបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌចាប់ពីថ្ងៃ ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥ រោច ខែភទ្របទហើយត្រូវធ្វើបាយបិណ្ឌ បាយបិតបូររាល់ថ្ងៃ ហើយត្រូវធ្វើអង្គព្រះពុទ្ធរូប១អង្គ១ថ្ងៃដរាបដល់ថ្ងៃ១៥រោច ខែភទ្របទនោះឯង ។

          ម្យ៉ាងទៀតត្រូវចងពិដានពាសរនាំងវាំនន ក្រាលកម្រាល ត្រូវសមាទាន​ចាំសីលឲ្យបរិសុទ្ធ ត្រូវបោសច្រាសគ្រវាសវត្តអារាមព្រះវិហារគ្រូរៀបរណ្តាប់គ្រឿងបណ្ណការ គន្ធពិដារជាដើម ហើយត្រូវនិមន្តព្រះសង្ឃទ្រង់ សីលបរិសុទ្ធសូត្រធម៌មហាសម័យសូត្រប្រកាសបួងសួង អញ្ជើញគ្រូបាធ្យាយ ឪពុកម្តាយ បងប្អូន ញាតិការដែលបានចែកឋានទៅហើយទាំងប៉ុន្មាន មយយអន្លើដោយទេវតា ហើយត្រួវនិមន្តលោកទេសនាសាស្រ្តាវិជ្ជាធរជាតកក្នុងយប់នោះ ។

          លុះព្រឹកឡើង ត្រូវធ្វើបាយបិណ្ឌ បាយបិតបូរ មានទាំងផ្លែឈើ និងសារពើភោជនាហារផង ផ្គូផ្គាប់អង្គាសដាក់បាត្រ ព្រះសង្ឃ ឧទ្ទិសផលជូន ទៅដល់អស់ពពួកសត្វនរកទាំងនោះ ។

          ដោយអនុភាពនៃអំពើកុសលផលបុណ្យនោះ សត្វនរកផងទាំងឡាយ នឹងបានរំដោះរួចផុតពីទុក្ខភ័យដ៏កាលនោះ បានទៅកើតព្ធដ៏ស្ថានសួគ៌ទេវលោកនាយបានទាំងឲ្យពរសព្ទសាធុការ មកញាតិសណ្តានដែលបានធ្វើបុណ្យឲ្យទាន ឧទ្ទិសឈ្មោះជូនទៅនោះឲ្យកើតសុខសួរស្តីទីឃាយុយឺនយូរ ព្ធដ៏កាលនោះហោង» ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login