ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការរៀបមង្គលការរបស់ជនជាតិខ្មែរយើងដែលមានលក្ខណៈតឹងតែង និងត្រូវមានពិធីច្រើន ដើម្បីរៀបការបានជាប្តីប្រពន្ធ ។ ប្រពៃណីនេះ បើយើងពិនិត្យមើលទៅឃើញថា ថ្វីត្បិតត្រូវចំណាយប្រាក់កាសច្រើនណាស់ តែជាប្រពៃណីមានតំលៃសំរាប់ជាតិមួយ ។ ការរៀបពិធីច្រើនគន្លាក់ដោយតឹងតែងនេះតាមទស្សនៈរបស់ជាតិខ្មែរយើង គឺជាការសាកល្បងដល់ការគោរពវិន័យ អាកប្បកិរិយា និងឫកពា មារយាទ និងសមត្ថភាពរបស់គ្រួសារខាងប្រុស និងកូនប្រុស ។ គេយល់ថាប្រសិនបើគ្រួសារខាងប្រុស និងកូនប្រុស ពុំអាចអនុវត្តធ្វើតាមទំនៀមទំលាប់ទាំងនេះទេ និងកូនប្រុស ពុំអាចអនុវត្តធ្វើតាមទំនៀមទំលាប់ទាំងនេះទេ នោះបញ្ជាក់ថា គ្រួសារខាងប្រុស ឬកូនប្រុស ត្រូវខ្វះខាតនូវលក្ខណៈណាមួយហើយ ឬពុំសូវមានការតស៊ូក្នុងជីវិត ។ បើអនុញ្ញាតអោយរៀបការក៏គ្រួសារនេះ ពុំសូវមានសុភមង្គលប៉ុន្មានដែរ ក្រោយពេលរៀបការរួច ។ តែផ្ទុយទៅវិញ បើគ្រួសារខាងប្រុស ឬកូនប្រុសណា ដែលបានអនុវត្តគ្រប់ទំនៀមទំលាប់ ប្រពៃណីដែលតឹងតែងនេះបាន នោះបញ្ជាក់ថា មានសមត្ថភាពទាំងឫកពាមារយាទ ចិត្តគំនិត ហើយដែលភាគច្រើន អាចរកសុភមង្គលបានក្រោយពេលរៀបអាពាហ៍ពិពាហ៍ ។ អាស្រ័យហេតុនេះហើយ ទើបមានទស្សនៈ និយាយថា”យកគ្នាដោយក្រ ក៏លេងគ្នាដោយក្រដែរ” តែបើ “យកគ្នាដោយងាយ លែងគ្នាក៏ដោយងាយដែរ” ។ ទំនៀមទំលាប់តឹងតែងនេះ បានប្រពឹ្រត្តទៅតាមទស្សនៈខ្មែរដែលអោយតំលៃទៅលើស្រ្តីជាធំ ។