Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទំនៀម មកពីពាក្យទាម ។ ទំនៀមគួរសរសេរទំនាមទើបត្រឹមត្រូវជាង ។ ទាមមានន័យថា ការជប់ជាប់ រឺថ្ពក់ជាប់ដែលនៅជាប់មិនងាយយកចេញ ដូចជាឈ្លើងទាមជាដើម ។ វចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា ទំនៀម គឺ ធម្មតា សណ្តាប់ សណ្តាប់ ធ្នាប់ បែបបទ ។ ទំលាប់ រឺទម្លាប់ មានន័យថាការដែលធ្លាប់លំអាន ដែលធ្លាប់តែមានមក ។ ដូចនេះទំនៀមទំលាប់មានន័យថា ពិធីផ្សេង ដែលជនជាតិនីមួយៗ និយមប្រព្រឹត្តិធ្វើជាអចិន្រ្តៃយ៍នៅក្នុងជីវភាពរស់នៅរបស់ខ្លួនរៀងដរាបមកតាមអ្វីដែលធ្លាប់បានធ្វើ ។

ទំនៀមទំលាប់ខ្មែរយើងមានច្រើនដូចជា ៖

  • ទំនៀមទំលាប់ក្នុងពិធីកើតកូន
  • ទំនៀមទំលាប់នៃពិធីមង្គលការ
  • ទំនៀមទំលាប់នៃពិធីរំលាយសព
  • ពិធីចូលម្លប់ (សព្វថ្ងៃនេះគ្មានទេ)
  • ពិធីកោរជុក (សព្វថ្ងៃនេះនៅមានតិច) និងមានពិធីបុណ្យផ្សេងៗដូចជា ៖
  • បុណ្យភ្ជុំបិណ្ឌ
  • បុណ្យចូលឆ្នាំ
  • ​បុណ្យកឋិន
  • បុណ្យចូលវស្សា ចេញវស្សា
  • បុណ្យមាឃបូជា ពិសាខបូជា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login