Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កាលពីដើម តាមទំនៀមទំលាប់ខ្មែរយើង គ្រួសារនីមួយៗត្រូវរៀបចំពិធីចូលម្លប់ ដល់កូនស្រីរបស់ខ្លួន កាលណាកូនស្រីមានអាយុគ្រប់ការ ។ ពិធីចូលម្លប់នាសម័យនោះ មានអត្ថន័យបំរើសំណូមពរនៃសេចក្តីត្រូវការរបស់សង្គមនាសម័យនោះគឺការចូលម្លប់ជាឳកាសមួយនៃការអប់រំ និងការសិក្សាលើមុខវិជ្ជាជំនាញផ្សេងៗ សំរាប់កូនស្រី ។ នាសម័យដើមសាលារៀនពុំទាន់មានការរីកចំរើន ហើយកូនស្រីខ្មែរក៏ពុំអនុញ្ញាតិអោយទៅសិក្សាដែរ ។ ដូចនេះដល់អាយុគ្រប់ការគ្រួសារនីមួយៗ ត្រូវតែធ្វើពិធីចូលម្លប់ដល់កូនស្រីដើម្បីអោយរូបរាងកាយ សំបុរស្អាតបាត និងរីកធំធាត់ មានសាច់ឈាមឆាប់រហ័ស ព្រមទាំងដើម្បីជាឳកាសអប់រំ ចិត្តគំនិតកាយវាចាចិត្ត និងការអប់រំមុខជំនាញផ្សេងៗ មានការដេរប៉ាក់ ធ្វើម្ហូបអាហារជាដើម ដើម្បីត្រៀមលក្ខណៈទុកជាមុខនូវចំណេះដឹង ចាំបាច់សំរាប់កសាងគ្រួសារទៅអនាគត ។ ដូចនេះពិធីចូលម្លប់ មានសារសំខាន់សំរាប់សង្គមខ្មែរយើងនាសម័យដើម ។ តែសព្វថ្ងៃនេះ ដោយសង្គមមនុស្សមានការរីកចំរើន មានសាលារៀនគ្រប់គ្រាន់ សំរាប់អប់រំបណ្តុះបណ្តាលកូនស្រី គេពុំចាំបាច់ធ្វើពិធីចូលម្លប់ទៀតទេ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login