2019-03-26 21:04
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្រោយពេលមនុស្សស្លាប់ ទំនៀមទំលាប់ខ្មែរយើង គេធ្វើបុណ្យ ៧ថ្ងៃ និងធ្វើបុណ្យ ១០០ថ្ងៃ ។ ពិធីបុណ្យនេះបានប្រព្រឹត្តទៅតាមជំនឿដែលខ្មែរ យើងមានជំនឿថា មនុស្សស្លាប់ទៅគំរប់៧ថ្ងៃព្រលឹងរបស់អ្នកស្លាប់ពុំទាន់ទៅណាទេហើយថែមទាំងដឹងខ្លួនថា ខ្លួនបានលាចាកលោកទៀតផង ។កូនចៅបានធ្វើបុណ្យ ៧ថ្ងៃ និង១០០ថ្ងៃនេះដើម្បីអោយព្រលឹងអ្នកដែលស្លាប់ទៅបានឃើញថា កូនចៅបានរំលឹកនឹកគុណ មានចិត្តនឹកអាឡោះអាល័យ មិនតែប៉ុណ្ណោះ ពិធីបុណ្យនេះក៏ដើម្បីបញ្ជូនភោគផលបុណ្យទៅអ្នកដែលបានស្លាប់ទៅផងដែរ ។ ពិធីបុណ្យទាំងពីរនេះ ក៏អាចផ្សារភ្ជាប់ និងជំនឿដើមរបស់ជនជាតិខ្មែរយើងវប្បធម៌អូស្រ្តូអាស៊ី ដែលយល់ថាមនុស្សយើងមានព្រលឹងបី គឺ ព្រលឹងធំ ព្រលឹងតូច ព្រលឹងបន្ទាប់បន្សំ ។ ព្រលឹងធំអាចចាកចេញពីកាយនៅពេលស្លាប់ ហើយព្រលឹងបន្ទាប់បន្សំចេញពីផ្ទះនៅពេល ៦ខែ ក្រោយពេលស្លាប់ ។ ពិធីបុណ្យ ៧ថ្ងៃ រឺ ១០០ថ្ងៃ ក៏អាចទាក់ទងនឹងព្រលឹងតូចដែលពុំទាន់ចាកចេញពីផ្ទះនៅឡើយ ទោះបីមនុស្សនោះស្លាប់ហើយក៏ដោយ ។ ដោយជំនឿនេះ ក៏យើងឃើញគេធ្វើបុណ្យរំដោះគ្រោះ ដើម្បីប្រមូលព្រលឹងធំអោយវិលចូលក្នុងប្រាណវិញ ។