ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្នុងពេលរៀបមង្គលការ ដូនតាតែងតែអោយពរដល់កូនប្រុសស្រីថា “សូមអោយរកស៊ីមានបាន ត្រជាក់ត្រជុំដូចទឹកអង្គបំពង់ខ្ចី” ។ ពរនេះ ជាពរមួយប្រសើរ ដើម្បីអោយគូស្វាមីភរិយាថ្មី រកស៊ីមានបាន និងប្រកបទៅដោយសុភមង្គល ។ ពរនេះ បានផ្សារភ្ជាប់ទៅនឹងជំនឿនៃអតីតកាលរបស់ដូនតាយើង ។ កាលជំនាន់ដើមដូនតាយើង បានគោរពលទ្ធិព្រហ្មញ្ញសាសនា ដែលគេតែងគោរពលិង្គព្រះឥសូរ ។ ក្នុងមួយឆ្នាំម្តងគេធ្វើពិធីសិវៈរាត្រី ដោយគេចុះធ្វើ ពិធីលាងបាបនៅទន្លេគង្គា នឹងគេដងទឹកយកមកស្រោចស្រប់លើលិង្គ រួចគេត្រងទឹកនោះមកលាបមុខមាត់ រឺស្រោចលើក្បាល រឺផឹកក៏មាន ដើម្បីទទួលនៅសិរីសួស្តីជ័យមង្គលគ្រប់ប្រការ ។ ទឹកអង្គគឺជាទឹកលិង្គទឹកយកពីការស្រោចស្រប់ លើលិង្គ ឯបំពង់ខ្ចីគឺយោនីរបស់នាងឧមារ ដែលលិង្គត្រូវស្ថិតនៅលើយោនីនាងឧមាជានិច្ច ។ ដោយជំនឿ និងទំនៀមទំលាប់បុរាណ ដែលគេយល់ថាទឹកលិង្គនេះ ជាទឹកត្រជាក់ត្រជុំ នាំមកនូវសិរីសួស្តី ដូចនេះហើយទើបគេអោយពរដល់កូនប្រុសស្រីថា “ចូរកូនប្រុសស្រីរកស៊ីមានបានត្រជាក់់ត្រជុំ ដូចទឹកអង្គបំពង់ខ្ចី” យ៉ាងដូចនេះ ។