សម័យសង្គមរាស្រ្ដនិយម មានរោងចក្រ និងក្រុមហ៊ុនជាច្រើនដូចជា ៖
- ក្រុមហ៊ុនអន្ដរជាតិ ញូហែមពួរ និងក្រុមហ៊ុន ប្រេងកាល់តិច អេសូសែល... ដែលជាក្រុមហ៊ុនបរទេស
- មានធនាគារទែរិដ ធនាគារហុងកុង ធនាគារអូហូតូក្យូ...ដែលជាក្រុមហ៊ុនអង់គ្លេស និងជប៉ុន
- នៅឆ្នាំ១៩៦៣ រាជរដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មមួយទៀតគឺក្រុមហ៊ុនអាហរ័ណ និហរណ័ ( សូណិចស៊ីម ) ដែលជារបស់រដ្ឋ និងឯកជន ។
- នៅឆ្នាំ១៩៦៤ រាជរដ្ឋាភិបាលបានបង្កើតក្រុមហ៊ុន ពាណិជ្ជកម្មរដ្ឋនិងឯកជនពីរគឺក្រុមហ៊ុន ខ្មែរនៃការទិញផលិតផលកសិកម្ម ( សូរ៉ាប៉ា )និងក្រុមហ៊ុនខ្មែរនៃការទិញផលិតផលកសិកម្ម ( សូណាព្រីម )
- រាជរដ្ឋាភិបាលក៏បានកសាងរោងចក្រស្រាបៀ រោងចក្រក្តារបន្ទះ រោងចក្រកែវ រោងចក្រសុម៉ង់ រោងចក្រ រោងចក្រក្រចៅ រោងចក្រដំឡើងត្រាក់ទ័រ ...។