ការគ្រប់គ្រងធនធានមនុស្ស នៅក្នុងក្រុមហ៊ុនគេត្រូវធ្វើដូចជា ៖
ក- ជំនាញបង្កើតវប្បធម៌ក្រុមហ៊ុន និងច្បាប់វិន័យផ្សេងៗ
- កំណត់គោលដៅ និងលក្ខណៈពិសេស របស់ស្ថាបន (ទស្សនវិស័យ និងបេសកកម្ម)
- រៀបចំចិត្តគំនិត និងទង្វើដែលបុគ្គលិក ត្រូវប្រតិបត្តិប្រចាំថ្ងៃ ដើម្បីមានផលិតភាពខ្ពស់
- រៀបចំការគ្រប់គ្រងស្ថាប័ន ដោយយកច្បាប់ជាធំ មិនមែនបុគ្គលជាធំ ដើម្បីស្ថាបនអាចដំណើរការបាន មិនអាស្រ័យលើមនុស្សម្នាក់ ។
ខ- ជំនាញបែងចែកទួនាទី និងភារកិច្ច
- រៀបចំរចនាសម្ព័ន្ធការងារ ដែលជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងការងារជាប្រព័ន្ធមានប្រសិទ្ធភាពខ្ពស់
- ការបែងចែកការងារ ដល់បុគ្គលិកច្បាស់លាស់ នាំឲ្យមានការទទួលខុសត្រូវ ការងារខ្ពស់ និងផលិតភាពខ្ពស់
- បុគ្គលិកខិតខំធ្វើការងារ ដើម្បីស្នាដៃរៀងៗខ្លួន ។
គ- ជំនាញជ្រើសរើស មនុស្សឲ្យបានល្អ
- ដំណើរការ នៃការជ្រើសរើសបុគ្គលិក
- របៀបសម្ភាសន៍ ដែលមានប្រសិទ្ធភាពខ្ពស់ និងទទួលបានបុគ្គលិកល្អ
- ចំណុចសំខាន់ៗ ក្នុងការវិនិច្ឆ័យមនុស្ស ដែលអាចជ្រើសរើសមកធ្វើការបាន ទទួលលទ្ធផលការងារល្អ
ឃ- ជំនាញរៀបចំ ធនធានមនុស្ស និងផ្តល់ប្រាក់បៀវត្សរ៍
- រៀបចំឲ្យត្រូវតាមទីកន្លែង និងជំនាញ របស់មនុស្សម្នាក់ៗ
- ការៀបចំតារាងប្រាក់បៀវត្សរ៍ (Salary Scale ) ដែលមានប្រសិទ្ធភាព
ង- ជំនាញវាយតម្លៃលទ្ធផលការងារ លើកទឹក និងថែរក្សាមនុស្សល្អ
- ការកំណត់សូចនាករណ៍វាស់វែង (KPI) លទ្ធផលការងាររបស់បុគ្គលិក ដ៏មានប្រសិទ្ធភាព
- របៀបលើកទឹកចិត្តបុគ្គលិក ដោយយោងលើលទ្ធផលការងារ ដែលបានវាស់វែងហើយ
- រូបមន្ត ដើម្បីរក្សាមនុស្សល្អ នៅធ្វើការជាមួយ
ច- ជំនាញហ្វឹកហ្វឺន និងអភិវឌ្ឍមនុស្ស ឲ្យកាន់តែខ្លាំង
- របៀបស្វែងរកតម្រូវការហ្វឹកហ្វឺនក្នុងស្ថាបន (TNA)
- របៀបហ្វឹកហ្វឺនបុគ្គលិកដែលមានប្រសិទ្ធភាពខ្ពស់បំផុត ។