2019-03-28 14:41
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការចាត់ថ្នាក់នៃតារាងតុល្យការ (Classified Balance Sheet) ដើម្បីជាភាពងាយស្រួលដល់អ្នកគ្រប់គ្រង ឬ អ្នកធ្វើការសម្រេចចិត្តនៅក្នុង អាជីវកម្មថាតើក្រុមហ៊ុនគួរតែខ្ចីលុយពីគេ ឬក៏លក់ទ្រព្យសម្បត្តិក្រុមហ៊ុនដើម្បីយកលុយមកដោះស្រាយតំរូវការចាំបាច់ផ្សេងៗ ជាទូទៅបានបែងចែកតារាងតុល្យការ ទៅតាមអាយុកាលរបស់ទ្រព្យកម្ម (Asset) និងបំណុល (Liabilities)។
+ ទ្រព្យសកម្ម (Asset)
- ទ្រព្យធនចរន្ត (Current Assets) គឺជាទ្រព្យធនសកម្មដែលអាចប្រែក្លាយជា បេឡា ឬ ត្រូវបានប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្ម ផលិតកម្មក្នុងតំណាក់កាលខ្លី យូរបំផុតមួយឆ្នាំ ។ ក្នុងនោះរួមមាន សាច់ប្រាក់ (Cash) សញ្ញាប័ណ្ណ (Marketable Securities) ប័ណ្ណត្រូវទទួល (Note Receivable) គណនីត្រូវទទួល (Account Receivable) សន្និធិ (Inventory) ចំណាយបង់មុន (Prepaid Expense) សំភារៈ Supplies on Hand) ។
- អចលនទ្រព្យ (Fixed Assets) គឺជាទ្រព្យធនសកម្មដែលគេអាចប្រើប្រាស់ បានយូរអង្វែងក្នុងសកម្មភពអាជីវកម្មផលិតកម្ម ដើម្បីទទួលបានផលចំណេញ ។ បណ្តាទ្រព្យធនធានទាំងនោះគេហៅថាអចលនវត្ថុរួមមានៈ ដី (Land) អាគារ (Building) រោងចក្រ (Factory) និង ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត (Other Equipments) ។
- ទ្រព្យធនផ្សេងៗ (Other Asset) គឺជាទ្រព្យធនសកម្មដែលមានលក្ខណៈ ខុសពីទ្រព្យចរន្ត និងអចលនទ្រព្យ ។ ទ្រព្យទាំងនោះរួមមាន ទុនវិនិយោគដែល ប្រើប្រាស់នូវចំនួនទឹកប្រាក់ច្រើនក្នុងការវិនិយោគ ។ ជានិច្ចកាលតែងតែបង្ហាញនូវ បណ្តាទ្រព្យអរូបិយ (Intangible Assets) ដូចជា ប៉ាតង់ (Patent) តំលៃកេរ្ត៍ឈ្មោះ (Good Will) រក្សាសិទ្ធ (Copy Right) សិទ្ធផ្តាច់មុខ (Franchice) ។
+ បំណុល (Liabilities)
- បំណុលរយៈពេលខ្លី (Current Liabilities) គឺជាបំណុលដែលត្រូវសងក្នុង រយៈពេលខ្លីតិចជាងមួយឆ្នាំ បណ្តាគណនីទាំងនោះរួមមានដូចជាៈ គណនីត្រូវសង (Account Payable) ប័ណ្ណត្រូវទទួល (Note Payable) ជំពាក់លើពន្ធ (Income Taxs Payable) ជំពាក់លើការប្រាក់ (Accrued Interest Note payable) ជំពាក់លើបៀវត្ស (Salary Payable) ។
- បំណុលរយៈពេលវែង (Long-term Liabilities) គឺជាបំណុលដែលត្រូវទូទាត់ សងរយៈពេលយូរលើសពីមួយឆ្នាំ បណ្តាគណនីទាំងនោះរួមមាន ៖ ប័ណ្ណត្រូវសង (Bond Payable) វត្ថុបញ្ចាំត្រូវសង (Mortgage Payable) ។
+ មូលធនម្ចាស់ (Owner’sequity) គឺជាមូលធនដែលដាក់វិនិយោគទៅលើ ចំណាយផលិតកម្ម ប្រាក់ចំណេញរក្សាទុកបានមកពីលទ្ធផលនៃអាជីវកម្មប្រាក់ ចំណេញរបស់អង្គភាព។ ប្រាក់ចំណេញរក្សាទុកនេះជាមូលនិធីដែលអង្គភាពបាន ចំណេញ និងតំកល់ទុកសំរាប់ប្រើប្រាស់ក្នុងអាជីវកម្មអោយម្ចាស់ភាគហ៊ុននូវចំនួន ទឹកប្រាក់នេះត្រូវកត់ត្រាជាទ្រព្យសម្បត្តិរបស់ម្ចាស់ភាគហ៊ុន ពីព្រោះថាវាតំណាងអោយមូលនិធិ ដែលត្រូវបានគេដាក់វិនិយោគបន្ថែមដោយម្ចាស់ភាគហ៊ុន ។