Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គណនេយ្យ
2019-03-28 14:50

សកម្មភាពប្រតិបត្តិការ (Operating Activities) ជាសកម្មភាពដែលបានបង្កើតផលចំណូលស្នូល និង សម្មភាពផ្សេងទៀតដែលមិនមែនជាការវិនិយោគឬហិរញ្ញប្បទាន ។ ជាទូទៅក្នុងសកម្មភាពប្រតិបត្តិការរួមបញ្ចូលទាំងលំហូរសាច់ប្រាក់ចូល និង លំហូរចេញនៃសាច់ប្រាក់របស់បណ្តាប្រតិបត្តិការផ្សេងៗ ដែលយកមកពិភាក្សាក្នុងការកំណត់នៃប្រាក់ចំណេញសុទ្ធ ។ សកម្មភាពប្រតបត្តិការជាប្រភពចំណូលសំខាន់ដែលបានមកពីសកម្មភាពអាជីវកម្មដូចជា ៖

- សាច់ប្រាក់ទទួលបានពីការលក់ទំនិញ ឬសេវា

- សាច់ប្រាក់ដែលបានមកពីកម្រៃស្នាដៃ ថ្លៃទឹកតែ ឬថ្លៃឈ្នួលផ្សេងៗ

- សាច់ប្រាក់ចំណាយទៅលើសម្ភារៈ (សម្រាប់ទិញទំនិញ ឬសេវា)

- សាច់ប្រាក់សម្រាប់ចំណាយទៅលើបុគ្គលិក(ប្រាក់ខែជាមួយនឹងពន្ធ)

- សាច់ប្រាក់ទទួលពីក្រុមហ៊ុនធានារ៉ាប់រង និង សាច់ប្រាក់បង់អោយធានា រ៉ាប់រង ។

- សាច់ប្រាក់ទទួលការទូទាត់សង ឬកាតព្វកិច្ចបង្វិលវិញនៃពន្ធប្រាក់ចំណូល

- សាច់ប្រាក់ទទួលបានពីការប្រាក់ ភាគលាភ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login