Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-02-02 21:07

ក. ចំណាយមូលធន គឺសំដៅលើការវិនិយោគមូលធនធំៗ ដែលក្រុមហ៊ុនធ្វើឡើងដើម្បី ថែទាំ និងពង្រីកអាជីវកម្ម ក្នុងការស្វែងរកប្រាក់ចំណេញបន្ថែម។ ការចំណាយមូលធន គឺសម្រាប់ទ្រព្យសកម្មមានរយៈពេលវែង​ ដូចជាម៉ាស៊ីន និងឧបករណ៍សម្រាប់ការងារផលិតកម្មផ្សេងៗទៀតជាដើម។

ខ. ចំណាយបង្កើតចំណូល គឺសំដៅលើការចំណាយរយៈពេលខ្លី ដែលត្រូវបានចែកជាពីរប្រភេទគឺ

  • ការចំណាយសម្រាប់បង្កើតចំណូល គឺរាប់បញ្ចូលទាំងការចំណាយ ដើម្បីប្រតិបត្តិការ ដំណើរការអាជីវកម្ម។ មិនដូចចំណាយមូលធន ចំណាយបង្កើតចំណូលអាចនឹងជាប់ពន្ធនៅក្នុងឆ្នាំដែលចំណាយកើតឡើង។ឧទាហរណ៍ ៖ការចំណាយលើការលក់លើរដ្ឋបាល។
  • ការចំណាយសម្រាប់ការថែទាំទ្រព្យសកម្មបង្កើតចំណូល គឺរាប់បញ្ចូលទាំងថ្លៃដើមនៃការជួសជុល និងថែទាំទ្រព្យឲ្យមានស្ថេរភាព និងពន្យារអាយុកាលប្រើប្រាស់។ ចំណាយបង្កើតចំណូល ត្រូវបានមើលឃើញថា ជាចំណាយកើតឡើងដដែល ដែលផ្ទុយពីចំណាយមូលធន ដែលកើតឡើងតែម្តង។ ឧទាហរណ៍៖ ការលើការមើលថែ និងជួសជុលម៉ាស៊ីន។KH Study Online

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login