Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. អ្វីទៅដែលហៅថាផែនការ ?

២.ហេតុអ្វីបានជាគេបង្កើតផែនការ ?

៣. តើគេបង្កើតផែនការក្នុងគោលបំណងអ្វី?

៤. តើវិធីសាស្រ្តក្នុងការធ្វើផែនការមានប៉ុន្មាន?

៥. ដូចម្ដេចដែលហៅថាផែនការត្រៀមបំរុង?

៦. តើមធ្យោបាយក្នុងការរៀបចំផែនការមានប៉ុន្មាន? ចូលបកស្រាយ?

៧. ដូចម្ដេចដែលហៅថាការជះឥទ្ធិពលផ្ទាល់?

៨. ដូចម្ដេចដែលហៅថាការជះឥទ្ធិពលប្រយោល?

៩. តើអ្នកណាខ្លះជាអ្នកទទួលខុសត្រូវលើការធ្វើផែនការ?

១០.តើរយៈពេលក្នុងការធ្វើផែនការមានប៉ុន្មាន?​ អ្វីខ្លះ?

១១. តើដំណាក់កាលនៃការកសាងផែនការយុទ្ធសាស្រ្តមានប៉ុន្មាន?ចូលរៀបរាប់?

១២. តើការរៀបចំផែនការប្រត្តិបត្តិគេត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាការងារជំនួសដូចម្ដេចខ្លះ?

ចម្លើយ

១.ផែនការគឺជាដំណើរការនៃការកំណត់គោលដៅអង្គភាព និងសម្រេចចិត្តនូវវិធីដែលល្អបំផុត ដើម្បី សម្រេចគោលដៅទាំងនោះ​​​ ។

២.បានជាគេបង្កើតផែនការពីព្រោះបើគ្មានផែនការទេ​ យើងមិនអាចធ្វើអ្វីមួយឲ្យមាន efficiently and effectively​ ។

៣.គេបង្កើតផែនការក្នុងគោលបំណង

  • ផ្ដល់នូវការតំរែតំរង់ចំពោះទិសដៅ
  • កាត់បន្ថយភាពច្រំដែរ កំរិតគ្រោះថ្នាក់ថយចុះ
  • កាត់បន្ថយផែនការផ្លាស់ប្ដូរ
  • ភាពខ្ជះខ្ជាយអប្បបរមា
  • កំណត់ស្ដង់ដាដើម្បីសម្របសម្រួលក្នុងការត្រួតពិនិត្យ ។

៤.វិធីសាស្រ្តក្នុងការធ្វើផែនការមាន២គឺ៖

  • វិធីសាស្រ្តពីលើទៅក្រោម៖ អ្នកគ្រប់គ្រងថ្នាក់កំពូល កំណត់គោលដៅរួមនិងបន្ទាប់មកអនុញ្ញាតអ្នកថ្នាក់​ ទាបបង្កើតផែនការនៅក្នុងលក្ខខណ្ឌទាំងនោះ ។
  • វិធីសាស្រ្តពីក្រោមឡើងលើ៖ ផែនការត្រូវបានគ្រោងបង្កើតអ្នកគ្រប់គ្រងថ្នាក់ទាបដោយគ្មាន  លក្ខខណ្ឌច្រើន ហើយបន្ទាប់មកបញ្ចួនជាបន្តបន្ទាប់ ដាក់ឆ្លងតាមឋនានុក្រម ទៅកាន់អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ។

៥.ដែលហៅថាផែនកាត្រៀមបំរុងគឺ ជាការលៃលកដោះស្រាយជាមួយការផ្លាស់បប្ដូរបរិយាកាសយ៉ាង ឆាប់រហ័សអ្នកគ្រប់គ្រងអាចដំណើរការ​ នៅក្នុងផែនការត្រៀមបំរុង ។

៦.មធ្យោបាយក្នុងការធ្វើផេនការមាន៥គឺ៖

  • ថវិការ Budgets
  • តារាងពេលវេលា Action plan
  • គំរូ Standard
  • គោលនយោបាយ Policy
  • ទំរង់បែបបទ Procedure

៧.ដែលហៅថាការជះឥទ្ធិពលផ្ទាល់គឺដែលកើតឡើងនៅ

+ខាងក្នុងអង្គភាព

  • ម្ចាស់អង្គភាព  ឬ ម្ចាស់ភាគហ៊ុន
  • លទ្ធភាពរបស់ធនធានមនុស្ស
  • ធនបំរុង ឬ មូលធនបំរុងរបស់អង្គភាព
  • របៀបរបបនៃការគ្រប់គ្រង-វប្បធម៍របស់អង្គភាព
  • ជំនាញបច្ចេកទេស,គំនិតផ្ដួចផ្ដើម,ការជំរុញលើកទឹកចិត្ត

+ខាងក្រៅអង្គភាព

  • អតិថិជន​ និង ចំណង់ចំណូលចិត្តរបស់អ្នកទិញ
  • អ្នកផ្គត់ផ្គង់ និង អ្នករកស៊ីជាមួយគ្នា
  • គូប្រគូតប្រជែង

៨.ដែលហៅថាការជះឥទ្ធិពលប្រយោលគឺជាកាជះឥទ្ធិពលដែលបណ្ដាលមកពីកត្តា៖

  • កត្តាសង្គម(មនុស្សជាតិ,សាសនា,ទំនៀទំលាប់,ប្រពៃណី.....ល)
  • កត្តាសេដ្ឋកិច្ច
  • កត្តានយោបាយ
  • កត្តាវិទ្យាសាស្រ្ត,បច្ចេកទេស ។

៩.អ្នកដែលត្រូវជាអ្នកទទួលខុសត្រូវលើការធ្វើផែនការ៖

  • និយោជិតធ្វើផែនការ
  • ក្រុមការងារ(អ្នកដែលមានកាតព្វកិច្ចពិសេសធ្វើផែនការ)
  • គណៈកម្មាធិការនាយក
  • ប្រធាបប្រត្តិបត្តិ
  • គណៈកម្មាធិការប្រតិបត្តិ
  • លំដាប់ថ្នាក់គ្រប់គ្រង

១០.រយៈពេលក្នុងការធ្វើផែនការមាន3គឺ៖

  • ផែនការរយៈពេលខ្លី​ Short-term planning(S.T.P)
  • ផែនការរយៈពេលមធ្យម Medium-term planning(M.T.P)
  • ផែនការរយៈពេលវែង Long-term planning(L.T.P)

១១.ដំណាក់កាលនៃការកសាងផែនការយុទ្ធសាស្រ្តមាន

  • ការរៀបចំគោលដៅ
  • កំណត់ច្បាស់នូវទិសដៅ និងយុទ្ធសាស្រ្តបច្ចុប្បន្ន
  • ការវិភាគមជ្ឈដ្ឋាន
  • វិភាគធនធានមនុស្ស
  • ការកំណត់ឱកាស និងការគំរាមកំហែង
  • កំណត់នៃទំហំប្រែប្រួលជាយុទ្ធសាស្រ្ត
  • ការធ្វើសេចក្ដីសម្រេចជាយុទ្ធសាស្រ្ត
  • ការអនុវត្តយុទ្ធសាស្រ្ត
  • ការត្រួតពិនិត្យមើលដំណើការ

១២.ការរៀបចំផែនការប្រត្តិបត្តិគេត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាការងារជំនួសដូចជា

+ផែនការគម្រោង Project Plans

  • ជាគម្រោងមួយមានរយៈពេលខ្លី ឬ មធ្យមហើយកំណត់ច្បាស់ពីរយៈពេលអនុវត្ត
  • គេប្រើវាសំរាប់ធ្វើជាបទពិសោធន៍ឲ្យគម្រោងដ៏ទៃទៀត

+ផែនការយថាភាពឬផែនការត្រៀមបំរុង Contingency Plans

  • ជាគម្រោងមួយសម្រាប់ការផ្លាស់ប្ដូរសេដ្ឋកិច្ច
  • វិបត្តសេដ្ឋកិច្ច និងអតិផរណា(Inflation) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login