ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើទស្សនៈទានទូទៅអំពីគណនេយ្យមានអ្វីខ្លះ ? ចូរបកស្រាយ ?
២. តើគណនេយ្យបែងចែកជាប៉ុន្មានប្រភេទ ? អី្វខ្លះ ?
៣. តើទស្សនៈទានទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុមានអ្វីខ្លះ ? ចូរបកស្រាយចំណុចមួយៗ ។
៤. ដូចម្តេចហៅថាសមាសធាតុនៃរបាយការណ៍? មានអ្វីខ្លះ ?
៥. ដូចម្តេចហៅថារបាយការណ៍លទ្ធផល ? ហើយមានធាតុសំខាន់ៗអ្វីខ្លះ ?
៦. តើការរៀបចំរបាយការណ៍លទ្ធផលត្រូវបានគេរៀបចំឡើងជាប៉ុន្មានទម្រង់ ?
៧. តើនៅក្នុងរបាយការណ៍លទ្ធផលមានប៉ុន្មានផ្នែក ? អ្វីខ្លះ ?
៨. ដូចម្តេចហៅថាតារាងតុល្យការ ?
៩. អ្វីទៅជាគោលបំណងរបស់តារាងតុល្យការ ?
១០. តើការចាត់ថ្នាក់នៃតារាងតុល្យការគឺជាអ្វី ?
ចម្លើយ
១. ទស្សនៈទានទូទៅអំពីគណនេយ្យ
ក. និយមន័យគណនេយ្យ ( Accounting Definition )
គណនេយ្យ គឺជាប្រព័ន្ធពត៌មានដែលរាយការណ៍គ្រប់សកម្មភាពសេដ្ឋកិច្ច និងស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្មមួយឬរបស់អង្គភាពផ្សេងៗទៀត ។
គណនេយ្យ គឺជាដំណើរការនៃការកំណត់ ( Identification ), ការវាស់វែង ( Measurement ), ការកត់ត្រា( Recording ), ការបញ្ជូន ( Communicating ) និងការបកស្រាយ ( Interpreting ) នូវប្រតិបត្តិការណ៍សេដ្ឋកិច្ចរបស់អង្គភាព អាជីវកម្មមួយនូវក្នុងកំឡុងពេលវេលាមួយដ៏ជាក់លាក់។ រាល់ពត៌មានគណនេយ្យទាំងអស់ (ប្រតិបត្តិការណ៍) ត្រូវពិពណ៌នាអំពីសាច់ប្រាក់ ។
ខ. គោលបំណងរបស់គណនេយ្យ ( Purpose of Accounting )
គោលបំណងរបស់គណនេយ្យ គឺផ្ដល់នូវពត៌មានដែលមានប្រយោជន៍ទៅ ដល់មនុស្សទាំងអស់ដែលមានបំណងក្នុងការវិនិយោគ និងការសំរេចចិត្តផ្សេងៗទៀត ។ គោលបំណងគណនេយ្យក៏បានផ្ដល់នូវពត៌មានហិរញ្ញវត្ថុទៅដល់អង្គភាព អាជីវកម្មមួយ ដើម្បីជួយពូកគេនូវក្នុងការធ្វើផែនការនិងការត្រួតពិនិត្យសកម្មភាព ផ្សេងៗរបស់អង្គភាព។ អ្នកដែលប្រើប្រាស់ពត៌មានគណនេយ្យនោះរួមមានដូចជាៈ
គ. គុណប្រយោជន៍របស់គណនេយ្យ ( Advantages of Accounting )
គណនេយ្យ ( Accounting ) គឺជាផ្នែកមួយដ៏សំខាន់ និងបានផ្ដល់នៅអត្ថ ប្រយោជន៍យ៉ាងខ្លាំងនៅក្នុងការចាត់ចែងការគ្រប់គ្រងអាជីវកម្ម ពីព្រោះ ៖
ឃ. ប្រព័ន្ធគណនេយ្យ ( Accounting System )
ប្រព័ន្ធគណនេយ្យ គឺជាប្រព័ន្ធមួយដែលគេប្រើប្រាស់សំរាប់មកការធ្វើការ បកស្រាយ ការវិភាគ (Analyze) ការត់ត្រា
(Recording) ការវាស់វេង (Measure) ការចាត់ចំណាត់ថ្នាក់ (Classifying) ការសរុប (Summarizing) អំពីទំនាក់ទំនង ពត៌មានដែលមាន អត្ថប្រយោជន៍ដល់អ្នកវិនិយោគ ( Principles of Accounting I. 2012, P1& P2) ។
២. គណនេយ្យគេបែងចែកជាបីប្រភេទគឺៈ គណនេយ្យហិរញ្ញវត្ថុ គណនេយ្យគ្រប់គ្រង និង គណនេយ្យពន្ធដារ។
+ គណនេយ្យហិរញ្ញវត្ថុ ( Financial Accounting )
គណនេយ្យហិរញ្ញវត្ថុ គឺជាការផ្ដោតការយកចិត្តទុកដាក់ទៅលើការរាយ ការណ៍ពីសកម្មភាពអាជីវកម្មទៅកាន់អ្នកខាងក្រៅ ឬអ្នកដែលពុំបានចូលរួមដោយ ផ្ទាល់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាពអាជីវកម្ម។ របាយការណ៍នេះជាទូទៅ គឺជារបាយការណ៍ហិរញ្ញវត្ថុ (Statement) ដែលរបាយការណ៍ទាំងរួមមាន ដូចជាៈ តារាងតុល្យការ ( Balance Sheet ), របាយការណ៍លទ្ធផល ( Income Statement ) ជាដើម ។
+ គណនេយ្យគ្រប់គ្រង ( Management Accounting )
គណនេយ្យគ្រប់គ្រង គឺត្រូវបានផ្ដោតសំខាន់ជាមួយនឹងការផ្តល់នូវពត៌មាន ជាសម្ងាត់សំរាប់អ្នកប្រើប្រាស់ខាងក្នុងក្រុមហ៊ុនដូចជា អ្នកគ្រប់គ្រងក្រុមហ៊ុន និង ប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុនឬអ្នកគ្រប់គ្រងដទៃទៀត ។ គណនេយ្យគ្រប់គ្រង អាចផ្ទុយពីគណនេយ្យហិរញ្ញវត្ថុ ពីព្រោះវាបានផ្ដល់ពត៌មានទៅដល់ម្ចាស់បំណុល និងអ្នកប្រើប្រាស់ខាងក្រៅផ្សេងទៀត ។
គណនេយ្យគ្រប់គ្រង វាបានផ្ដល់នូវពត៌មានដល់អ្នកសំរេចចិត្តខាងក្នុងក្រុម ហ៊ុនក្នុងការសំរេចគោលដៅប្រាក់ចំណេញរបស់អង្គភាព ដូចជាពត៌មានអំពីការធ្វើ ហិរញ្ញប្បទានវិនិយោគនិងសកម្មភាពប្រតិបត្តិការផ្សេងៗ ។
+ គណនេយ្យពន្ធដារ (Tax Accounting )
គណនេយ្យពន្ធដារ គឺជាដំណើការនៃការរៀបចំនូវចំណូលត្រឡប់ពីការ បង់ពន្ធដោយផ្អែកទៅលើមូលដ្ឋានពត៌មានគណនេយ្យហិរញ្ញវត្ថុ ។ ជាទូទៅគណ នេយ្យពន្ធដារ គឺផ្ដោតសំខាន់លើបញ្ហាបង់ពន្ធ រួមទាំងការដាក់លិខិតប្រកាសពន្ធ និងការធ្វើផែនការសំរាប់ទទួលខុសត្រូវពន្ធដារនាពេលអនាគត ។ បើទោះជាយ៉ាង ណាក៏ដោយពត៌មានគណនេយ្យទាំងនោះគឺ ត្រូវបានគេធ្វើការកត់ត្រា និងធ្វើជារបាយការណ៍អំពីចំណូលសំរាប់បង់ពន្ធ ។
៣. ទស្សនៈទានទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុមានដូចខាងក្រោម ៖
+ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ (Definition of Financial Statement)
របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ផលសម្រេចមួយនៃដំណើការ គណនេយ្យដែលគេរៀបចំឡើងនៅចុងការិយបរិច្ឆេទ ។ របាយការណ៍ហិរញ្ញវត្ថុគឺ រាយការណ៍រាល់សកម្មភាព ដែលទាក់ទងទៅនឹងការប្រើប្រាស់ពត៌មានហិរញ្ញវត្ថុ ហើយវាក៏បង្ហាញពីលទ្ធផលមួយ ដែលក្រុមហ៊ុនសំរេចបាននូវក្នុងពេលវេលាជាក់ លាក់ណាមួយ ។ វាក៏ជាមធ្យោបាយមួយនៃការបញ្ជូននូវរូបភាពពិតនៃ ចំណេញ-ខាត និង ស្ថានភាពហិរញ្ញវត្ថុទៅអ្នកចាត់ចែងនិងអ្នកខាងក្រៅដែលមានចំណាប់ អារម្មណ៍ ។ គេប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីបង្ហាញពីគោលបំណង និង ដំណើការផ្សេងៗដែលកើតមានឡើងនូវក្នុងអង្គភាពហើយវា គឺជាឧបករណ៍មួយសំរាប់វាស់វែង និង វាយតំលៃលើដំណើរការនៃស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព សំរាប់ធ្វើការព្យាករណ៍ និង ការធ្វើផែនការយុទ្ធសាស្រ្តរបស់អង្គភាពសំរាប់ពេល អនាគត ។
+ គោលបំណងរបាយការណ៍ហិរញ្ញវត្ថុ ( The Purpose of Financial Statement )
គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ គឺផ្ដល់ពត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ, ការប្រើប្រាស់ពត៌មាន និងការប្រែប្រួលនូវស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព មួយដែលមានប្រយោជន៍សំរាប់អ្នកប្រើប្រាស់ទូទៅ ក្នុងការធ្វើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច ។ របាយការណ៍ហិរញ្ញវត្ថុនេះក៏បង្ហាញអំពី លទ្ធផលនៃការគ្រប់គ្រងធនធានរបស់អង្គភាពនូវក្នុងការរិយបរិច្ឆេទមួយផងដែរ ពោលគឺផ្ដល់ពត៌មានហិរញ្ញវត្ថុ ដែលមានប្រយោជន៍ដល់អ្នកវិនិយោគ និង ការរកភាពមិនច្បាស់លាស់នៃចលនាសាច់ប្រាក់ និងទង្វើផ្សេងៗរបស់អ្នកគ្រប់គ្រង ។ ដើម្បីសំរេចបាននូវគោលបំណងទាំងនេះរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវផ្ដល់នូវពត៌មានអំពីអង្គភាពដូចជា ៖
+ សារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ (Important Of Financial Statement)
របាយការណ៍ហិរញ្ញវត្ថុ គឺមានសារៈសំខាន់ខ្លាំងណាស់សំរាប់អ្នកវិនិយោគ ម្ចាស់បំណុល និង អ្នកប្រើប្រាស់ផ្សេងៗទៀតពីព្រោះរបាយការណ៍ទាំងនោះវាផ្ដល់ ពត៌មានដែលអ្នកចង់ដឹង ថាតើមានសាច់ប្រាក់ប៉ុន្មាន ? ហើយត្រូវទទួលសាច់ប្រាក់ទាំងនោះទទួលបានមកពីប្រភពណាខ្លះ ហើយទទួលបានវានៅពេលណា ?
នូវក្នុងការវិភាគហិរញ្ញវត្ថុ វាអាចជួយយើងក្នុងការ ៖
+ អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ( Users Of Financial Statement)
របាយការណ៍ហិរញ្ញវត្ថុ គឺមានសារៈសំខាន់ជាច្រើនក្នុងការផ្ដល់នូវពត៌មាន សំរាប់អ្នកប្រើប្រាស់និងគ្រប់គ្រងក្នុងការធ្វើការសំរេចចិត្ត ។ ហើយគ្រប់អាជីវកម្ម ទាំងអស់តែងតែរក្សាទុកនៅការកត់ត្រាគណនេយ្យ ឬឯកសារផ្សេងៗដើម្បីធ្វើជា ជំនួយដល់ការធ្វើសេចក្ដីសំរេចចិត្តរបស់ពួកគេ ។ អ្នកដែលប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួមមាន ៖
អ្នកគ្រប់គ្រងប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ សំរាប់គ្រប់គ្រងលើកិច្ចការ ប្រតិបត្តិការរបស់ក្រុមហ៊ុនដោយធ្វើការវាយតំលៃលទ្ធផលហិរញ្ញវត្ថុ ដើម្បីឆ្ពោះទៅរកគោលដៅអនាគត និងការសំរេចចិត្តសំខាន់ៗក្នុងសកម្មភាពអាជីវកម្ម ។
ភាគទុននិកប្រើប្រាស់របាយការហិរញ្ញវត្ថុ ដើម្បីវាយតំលៃហានិភ័យនិងការ ទទួលបាននូវការវិនិយោគក្នុងក្រុមហ៊ុនរបស់ពួកគេ និងធ្វើការសំរេចចិត្តវិនិយោគ ដោយផ្អែកលើការវិភាគ ។
អ្នកវិនិយោគិនប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ គឺដើម្បីវាយតំលៃអំពីលទ្ធភាពជោគជ័យនៃការវិនិយោគក្នុងក្រុមហ៊ុន ។ ហើយអ្នកវិនិយោគិនក៏អាចទស្សន៍ទាយអំពីភាគលាភអនាគត ដោយផ្អែកលើប្រាក់ចំណេញ ដែលបានបង្ហាញនូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ លើសពីនេះទៅទៀតរបាយការណ៍ហិរញ្ញវត្ថុបានផ្សាភ្ជាប់ជាមួយនឹងកំរិតហានិភ័យនៃការវិនិយោគ ដែលអាចទទួលបានមកពីរបាយការណ៍ហិរញ្ញវត្ថុនេះ ។ (ហេតុដូច្នេះមានន័យថា ប្រសិនបើប្រាក់ចំណេញធ្លាក់ចុះបង្ហាញថាហានិភ័យខ្ពស់ តែប្រសិនបើប្រាក់ចំណេញកើនឡើងនោះហានិភ័យទាប) ។ ដូច្នេះរបាយការណ៍ហិរញ្ញវត្ថុបានផ្ដល់នៅមូលដ្ឋានមួយសំរាប់ការសំរេចិត្តការវិនិយោគ របស់វិនិយោគិនសក្ដានុពល។
ស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ គឺដើម្បីធ្វើការវាយតំលៃ ថាតើគួរផ្ដល់ប្រាក់កម្ចីឬឥណទានអោយអាជីវកម្មមួយនោះដែរឬទេ ? ពីព្រោះមុន នឹងផ្ដល់កម្ចីធនាគារត្រូវប្រមើលមើលលទ្ធភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី ដើម្បីប្រឈម មុខនឹងការសងត្រឡប់មកវិញ ។ ការវាយតំលៃនោះរួមមាន ការធ្វើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកខ្ចី និងការព្យករណ៍ពីប្រតិបត្តិការនាពេលអនាគតរបស់អ្នកខ្ចី ។
អាជ្ញាធរពន្ធដារ គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណងដើម្បីកំណត់នូវមូលដ្ឋានគិតពន្ធ ។ ពន្ធលើប្រាក់ចំណេញ គឺផ្អែកលើតួរលេខជាក់ស្ដែង ដែលកើតឡើងនៅក្នុងពត៌មានគណនេយ្យដែលបានបង្ហាញ ។
អ្នកផ្គត់ផ្គង់ គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណងដើម្បីវាយ តំលៃពីភាពសាកសមនៃបំណុលរបស់អាជីវកម្ម ហើយកំណត់សំគាល់មើលថាតើ គួរផ្គត់ផ្គង់ទំនិញជំពាក់ឬអត់? អ្នកផ្គត់ផ្គង់ចំបាច់ត្រូវដឹងអោយបានច្បាស់ ប្រសិនបើគេនឹងសងត្រឡប់មកវិញ ។
អតិថិជន គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតំលៃថាតើ ក្រុមហ៊ុនផ្គត់ផ្គង់មានធនធាន ដើម្បីធានាអោយបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ទំនិញសម្រាប់នាពេលអនាគត ។ នេះគឺជាចំនុចមួយដ៏សំខាន់ដែលអតិថិជនពឹងផ្អែកលើក្រុមហ៊ុនផ្គត់ផ្គង់សម្រាបជាសមាសភាគឯកទេសមួយ ។
និយោជិកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ធ្វើការវាយតំលៃពីប្រាក់ចំណេញរបស់ក្រុមហ៊ុន និងលទ្ធផលរបស់ខ្លួនលើប្រាក់ខែ និងសុវត្ថិភាពការងារ របស់ពួកគេនាពេលអនាគត ។
គូប្រកួតប្រជែង គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងការប្រៀបធៀបជាមួយក្រុមហ៊ុនដែលជាគូប្រជែង តាមរយៈការរៀននិងអភិវឌ្ឍន៍យុទ្ធសាស្រ្ដ ដើម្បីកែលម្អរការប្រកួតប្រជែងរបស់ខ្លួន ។
៤. សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ ជាទូទៅសមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ គឺបានផ្ដល់នូវពត៌មានដែល មានសារៈសំខាន់ និងមានប្រយោជន៍សំរាប់អ្នកដែលមានចំណាប់អារម្មណ៍ទៅលើ របាយការណ៍របស់អង្គភាពមួយ ។ ហើយរបាយការណ៍ហិរញ្ញវត្ថុក៏ជារបាយការណ៍មួយ ដែលមានសារៈប្រយោជន៍ខ្លាំងបំផុតនូវក្នុងដំណើរការនៃគណនេយ្យ ពីព្រោះរបាយការណ៍ហិរញ្ញវត្ថុ គឺជាមធ្យោបាយមួយនៅក្នុងការទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ ដើម្បីអោយគេកាន់តែមានចំណាប់អារម្មណ៍មកលើវា ។ ក្នុងមូលដ្ឋានគណនេយ្យរបាយការណ៍ហិរញ្ញវត្ថុមួយដ៏ពេញលេញត្រូវមានរបាយការណ៍៤ យ៉ាងគឺ ៖
៥. របាយការណ៍លទ្ធផល ( Income Statement ) គឺ ជារបាយការណ៍មួយដែលបង្ហាញអំពីលទ្ធផលនៃ អាជីវកម្មរបស់ក្រុមហ៊ុនមួយ តាមរយៈការប្រមូលផ្ដុំនូវចំណូល ( Revenue ) និង បន្ទុកចំណាយ ( Expense ) នៅក្នុងគ្រាណាមួយដែលបានកំណត់ ។ វាអាចជា ១សប្ដាហ៍,១ខែ,៣ខែ,៦ខែ,ឬ១ឆ្នាំទៅតាមគោលការណ៍របស់សហគ្រាសនីមួយៗ ។
គោលបំណងនៃរបាយការណ៍លទ្ធផលគឺ បង្ហាញអំពីប្រសិទ្ធភាពនៃប្រតិបត្តិ ការរបស់អង្គភាពនៅក្នុងរយៈពេលកន្លងមកនេះថាតើវាមានការរីកចំរើនឬថយចុះ ? ហើយផលចំណូល និង បន្ទុកចំណាយក្នុងមួយឆ្នាំៗ ដែលអនុវត្តន៍កន្លងមកនេះ មានការកើនឡើង ឬ ថយចុះដល់កំរិតណា ? អ្នកដែលប្រើប្រាស់របាយការណ៍ ហិរញ្ញវត្ថុរួមមានអ្នកគ្រប់គ្រង, ម្ចាស់ភាគហ៊ុន, ម្ចាស់បំណុល និងផ្នែកពាក់ព័ន្ធដ៏ទៃផ្សេងៗទៀតជាពិសេសភ្នាក់ងារពន្ធដារជាដើម ។ របាយការណ៍លទ្ធផលរួមបញ្ចូលធាតុសំខាន់ៗដូចខាងក្រោម ៖
ជាទូទៅផលចំណេញនិងការខាតបង់គឺវាស្រដៀងទៅនឹងផលចំណូល និងបន្ទុកចំណាយដែរ ប៉ុន្ដែវាខុសគ្នាត្រង់ថាផលចំណេញ និង ការខាតបង់កើតឡើងដោយសារតែសកម្មភាពបន្ទាប់បន្សំផ្សេងៗរបស់សហគ្រាស រីឯផលចំណូលនិងបន្ទុកចំណាយវិញ គឺកើតឡើងដោយសារសកម្មភាពចំបងរបស់សហគ្រាស ។
ទំនាក់ទំនងរវាងផលចំណេញ ឬការខាតបង់មានដូចខាងក្រោមៈ
ចំណេញពិត ( ខាតពិត ) = ផលចំណូល - បន្ទុកចំណាយ
Net Income ( Net Loss ) = Revenue - Expense
៦. ការរៀបចំរបាយការណ៍លទ្ធផលត្រូវបានគេរៀបចំឡើងជាពីទម្រង់គឺ ៖
· ទម្រង់ Single-Step គឺជាទម្រង់មួយដែលផ្ដល់ភាពងាយស្រួលនៅ ក្នុងការរៀបចំពីព្រោះវាមានតែពីផ្នែកសំខាន់ពីប៉ុណ្ណោះ គឺចំណូល និង ចំណាយ ។ រាល់ផលចំណូល និង បន្ទុកចំណាយគឺត្រូវបានគេរៀបចំទៅតាមលំដាប់លំដោយផ្សេងៗគ្នា ហើយយកផលចំណូលមកធ្វើការទូទាត់គ្នាជាមួយនឹងបន្ទុកចំណាយ ដើម្បីឈានទៅរកប្រាក់ចំណេញសុទ្ធសំរាប់កាលបរិច្ឆេទមួយជាក់លាក់ ។
ទម្រង់នេះមានដូចខាងក្រោម ៖
តារាងទី១. គំរូរបាយការណ៍លទ្ធផល Single-Step
Company Name
Single Step Income Statements
For the Year Ended December 31, 20XX
Revenue:
Sale ............................................................................................................... XXXX
Service Revenue......................................................................................... XXXX
Dividend Revenue....................................................................................... XXXX
Interest Revenue......................................................................................... XXXX
Total Revenue........................................................................... XXXX
Expense:
Cost of Goods Sold............................................... XXXX
Advertising Expense.............................................. XXXX
Selling Expense .................................................... XXXX
Administrative Expense......................................... XXXX
Interest Expense.................................................... XXXX
Salaries Expense................................................... XXXX
Income Tax Expense............................................ XXXX
Total Expense................................................................................. (XXXX)
Net Income....................................................................................... XXXX
· ទម្រង់ Multiple–Step : គឺជាទម្រង់មួយមានលក្ខណៈស្មុគស្មាញជាង ដោយសារតែវាត្រូវបានរួមបញ្ចូលគ្រប់ផ្នែកទាំងអស់ដោយធ្វើការបែងចែកច្បាស់ លាស់ថាតើផលចំណូល និង បន្ទុកចំណាយណា ? ដែលទទួលបានពីសកម្មភាពប្រតិបត្តិការផ្នែកអាជីវកម្ម ហើយផលចំណូលនិងបន្ទុកចំណាយណាខ្លះ ? ដែលមិនពាក់ព័ន្ធនឹងសកម្មភាពប្រតិបត្តិការផ្នែកអាជីវកម្ម ។
តារាងទី២. គំរូរបាយការណ៍លទ្ធផល Multiple-Step
Company’s Name
Multiple-Step of Income Statement
For the Year Ended December 31, 200X
Net Sales:
Sales..................................................................................................... XXXX
Less: Sales Returns..................................... XXXX
Sales discounts............................................. XXXX....................... (XXXX)
Net Sales............................................................................................. XXXX
Cost Of goods Sold:
Merchandise Inventory, Jan 01.................. XXXX
Purchases...................................................... XXXX
Less: Merchandise Inventory, Dec, 31..... XXXX
Cost Of goods Sold......................................................................... (XXXX)
Gross Profits.......................................................................... XXXX
Selling Expense:
Advertising Expenses.................................. XXXX
Delivery Expenses....................................... XXXX....................... (XXXX)
Administrative Expenses:
Officer’s Salaries........................................... XXXX
Utilities Expenses.......................................... XXXX....................... (XXXX)
Income from Operating Activities................................... XXXX
Other Revenue and Gains:
Dividend Revenue........................................ XXXX
Rental Revenue............................................ XXXX.......................... XXXX
Other Expenses and Losses:
Interest Expense.............................................................................. (XXXX)
Earning before Taxes.................................................... XXXX
Income Taxes................................................................................... (XXXX)
Net Income............................................................................. XXXX
តារាងទី៣. គំរូរបាយការណ៍ចំណូលចំណាយរបស់មីក្រូហិរញ្ញវត្ថុ (Peter 2002)
Micro Finance Name
Income Statement
Date, Dec 31 Year
Interest Income
Transaction with credit institute........................................................ XXXX
Transaction with customer................................................................ XXXX
Other interest income........................................................................ XXXX
Total Interest Income......................................................................... XXXX
Interest Expense:
Transaction with credit institute........................................................ XXXX
Transaction with customer................................................................ XXXX
Other interest expense...................................................................... XXXX
Total Interest Expense.................................................................... (XXXX)
Net Interest Income........................................................ XXXX
Non-interest Income:
Profit/Loss from financial operation................................................. XXXX
Commission and fee.......................................................................... XXXX
Other operation Income.................................................................... XXXX
Gross operating Income/Loss.......................................................... XXXX
Operating Expense:
Salary and Wages............................................................................. XXXX
Other staff and director costs and benefit...................................... XXXX
Rent and leases paid......................................................................... XXXX
Turnover tax........................................................................................ XXXX
Duties license and fines.................................................................... XXXX
Premises expense............................................................................. XXXX
Other administrative expense........................................................... XXXX
Depreciation expense of fixed assets............................................. XXXX
Total Operating Expense.................................................................. XXXX
Net Operating Income/LossXXXX
Loss/Profit from Provision Expense and Receivable
Doubtful and bad debts loss provision........................................... XXXX
Loan and advances write-offs.......................................................... XXXX
Net Profit/loss before tax......................................................... XXXX
Profit tax............................................................................................ (XXXX)
Net Profit/Loss of period................................................ XXXX
៧. ផ្នែកដែលមាននៅក្នុងរបាយការណ៍លទ្ធផលទាំងនោះរួមមាន ៖
+ ផ្នែកប្រតិបត្តិការណ៍អាជីវកម្ម ៖ ផ្នែកនេះរាយការណ៍រាល់ផលចំណូល និង បន្ទុកចំណាយដែលកើតឡើងដោយសារសកម្មភាពចំបងរបស់អាជីវកម្ម ។
ធាតុទាំងនោះរួមមានដូចខាងក្រោម ៖
- Sale Revenue
- Cost of Goods Sole
- Selling Expense: គឺជាបន្ទុកចំណាយដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹង ការលក់ដូចជាៈ Sale Salaries, Advertising Expense, Marketing Expense.........
+ ផ្នែកមិនមែនប្រតិបត្តិការណ៍អាជីវកម្មៈ គឺជាផ្នែកមួយដែលបង្ហាញអំពីផលចំណូល បន្ទុកចំណាយ, ផលចំណេញ និង ការខាតបង់ដែលទទួលបានមកពី សកម្មភាពបន្ទាប់បន្សំផ្សេងៗរបស់ក្រុមហ៊ុន។ ហើយវាក៏រួមបញ្ចូលផងដែរនូវផល ចំណូល ឬ ការខាតបង់ដែលកើតឡើងដោយយថាហេតុ ។
៨. តារាងតុល្យការ (Balance Sheet)
តារាងតុល្យការ បង្ហាញនូវស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយក្នុងកាលបរិច្ឆេទគណនេយ្យ ។ ការិយបរិច្ឆេទគណនេយ្យជាទូទៅ គឺមានរយៈពេលមួយឆ្នាំមួយឆមាស (៦ខែ) ឬ មួយត្រីមាស (៣ខែ) ។ តារាងតុល្យការ គឺជាតារាងមួយដែល បានរាយការណ៍រាល់ពត៌មានស្តីអំពីទ្រព្យសកម្ម (Assets), បំណុល (Liabilities) និងទ្រព្យម្ចាស់ (Equity) របស់អង្គភាពអាជីវកម្មមួយក្នុងកំឡុងពេលដ៏ជាក់លាក់ ។ តារាងតុល្យការបានបង្ហាញពីផ្នែកទ្រព្យ, បំណុល, និងមូលធនរបស់ម្ចាស់ទ្រព្យ ដែលមានតុល្យភាពនឹងគ្នា ។ ហើយផ្នែកទ្រព្យ វាបានបង្ហាញពីការប្រើប្រាស់មូលនិធិ ដើម្បីបំរើនូវប្រតិបត្តិការរបស់ខ្លួន ចំណែកឯផ្នែកបំណុលវាបានបង្ហាញពីប្រភព ទុនដែលទទួលបានពីប្រភពផ្សេងៗ នៃប្រតិបត្តិការ ។
សមីការតារាងតុល្យការមានធាតុដែលចូលរួមសំខាន់ៗបីគឺ ៖
ទ្រព្យសកម្ម = បំណុល + ទ្រព្យម្ចាស់
Assets = Liabilities + Equity
៩. គោលបំណងរបស់តារាងតុល្យការ គឺការផ្តល់ពត៌មានពីស្ថានភាពហិរញ្ញវត្ថុ ក្នុងពេលជាក់លាក់មួយ ដល់អ្នកប្រើប្រាស់នូវពត៌មានហិរញ្ញវត្ថុទាំងឡាយរួមទាំង អ្នកប្រើប្រាស់ខាងក្នុង និង ខាងក្រៅអង្គភាពក្នុងការសម្រេចចិត្ត ។ អ្នកប្រើប្រាស់ខាងក្នុង សំដៅលើបុគ្គលិកទាំងឡាយណាដែលមានទាក់ទងដោយផ្ទាល់ដល់ការគ្រប់គ្រង និង ដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន ។ អ្នកទាំងនោះមានដូចជា អ្នកគ្រប់គ្រង អ្នកត្រួតពិនិត្យផ្ទៃក្នុង ទីប្រឹក្សា និង អ្នកធ្វើការសម្រេចចិត្តសំខាន់ៗ ក្នុងក្រុមហ៊ុនជាច្រើនទៀត ។ ចំពោះអ្នកប្រើប្រាស់ខាងក្រៅសំដៅលើបុគ្គលិកទាំងឡាយណា ដែលមិនមានទាក់ទងដោយផ្ទាល់ដល់ដំណើរការគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន ។ អ្នកទាំងនោះមានដូចជា ម្ចាស់ឥណទាន ម្ចាស់បំណុល អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ អតិថិជន មេធាវីជាដើម ។ អ្នកទាំងនោះត្រូវការរបាយការណ៍នេះជាចាំបាច់ ដើម្បីប្រើប្រាស់ទៅតាមការងាររបស់ខ្លួនដូចជាអ្នកវិនិយោគទុនម្ចាស់ហ៊ុន ម្ចាស់ឥណទានប្រើប្រាស់នូវរបាយការណ៍នេះ ដើម្បីវាយតំលៃធ្វើការសំរេចចិត្តលើការវិនិយោគបន្ត ឬផ្ដល់ឥណទានបន្ថែម ។
តារាងតុល្យការនេះមានសារៈសំខាន់ណាស់ ព្រោះថាវាបង្ហាញអោយអ្នកប្រើប្រាស់ទាំងឡាយដឹង ថាតើក្រុមហ៊ុនមានទ្រព្យសកម្មអ្វីខ្លះ ហើយក្រុមហ៊ុនមាន ទ្រព្យសកម្ម និងបំណុលរយៈពេលខ្លី (Current) និងរយៈពេលវែង (Non-Current) ដែលជាហេតុធ្វើអោយអ្នកគ្រប់គ្រងធ្វើការសម្រេចចិត្តកាន់តែល្អប្រសើរ ។ ឆ្លងតាមការញែកដាច់ពីគ្នាបែបនេះ អ្នកគ្រប់គ្រងអាចដឹងថាបំណុលណាគួរតែធ្វើការទូទាត់មុនហើយ បំណុលណាធ្វើការទូទាត់ក្រោយ។ យោងតាមន័យនេះដែរតារាងតុល្យការក៏បានប្រាប់អោយអ្នកប្រើប្រាស់ដឹងផងដែរ ដូចជាមេធាវីជាដើមនៅពេលដែលក្រុមហ៊ុនមានការដួលរលំ ថាតើរាល់បណ្តឹងតវ៉ាទាមទារទ្រព្យសម្បត្តិណាគួរតែធ្វើការដោះស្រាយទូទាត់មុន ។ ពីព្រោះជាទូទៅតាមច្បាប់នៃអាជីវកម្មបណ្តឹងតវ៉ារបស់ម្ចាស់ឥណទាន (Creditor) គឺត្រូវធ្វើការដោះស្រាយមុនម្ចាស់ក្រុមហ៊ុន ។
១០. ការចាត់ថ្នាក់នៃតារាងតុល្យការ (Classified Balance Sheet) ដើម្បីជាភាពងាយស្រួលដល់អ្នកគ្រប់គ្រង ឬ អ្នកធ្វើការសម្រេចចិត្តនៅក្នុង អាជីវកម្មថាតើក្រុមហ៊ុនគួរតែខ្ចីលុយពីគេ ឬក៏លក់ទ្រព្យសម្បត្តិក្រុមហ៊ុនដើម្បីយកលុយមកដោះស្រាយតំរូវការចាំបាច់ផ្សេងៗ ជាទូទៅបានបែងចែកតារាងតុល្យការ ទៅតាមអាយុកាលរបស់ទ្រព្យកម្ម (Asset) និងបំណុល (Liabilities)។
+ ទ្រព្យសកម្ម (Asset)
- ទ្រព្យធនចរន្ត (Current Assets) គឺជាទ្រព្យធនសកម្មដែលអាចប្រែក្លាយជា បេឡា ឬ ត្រូវបានប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្ម ផលិតកម្មក្នុងតំណាក់កាលខ្លី យូរបំផុតមួយឆ្នាំ ។ ក្នុងនោះរួមមាន សាច់ប្រាក់ (Cash) សញ្ញាប័ណ្ណ (Marketable Securities) ប័ណ្ណត្រូវទទួល (Note Receivable) គណនីត្រូវទទួល (Account Receivable) សន្និធិ (Inventory) ចំណាយបង់មុន (Prepaid Expense) សំភារៈ Supplies on Hand) ។
- អចលនទ្រព្យ (Fixed Assets) គឺជាទ្រព្យធនសកម្មដែលគេអាចប្រើប្រាស់ បានយូរអង្វែងក្នុងសកម្មភពអាជីវកម្មផលិតកម្ម ដើម្បីទទួលបានផលចំណេញ ។ បណ្តាទ្រព្យធនធានទាំងនោះគេហៅថាអចលនវត្ថុរួមមានៈ ដី (Land) អាគារ (Building) រោងចក្រ (Factory) និង ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត (Other Equipments) ។
- ទ្រព្យធនផ្សេងៗ (Other Asset) គឺជាទ្រព្យធនសកម្មដែលមានលក្ខណៈ ខុសពីទ្រព្យចរន្ត និងអចលនទ្រព្យ ។ ទ្រព្យទាំងនោះរួមមាន ទុនវិនិយោគដែល ប្រើប្រាស់នូវចំនួនទឹកប្រាក់ច្រើនក្នុងការវិនិយោគ ។ ជានិច្ចកាលតែងតែបង្ហាញនូវ បណ្តាទ្រព្យអរូបិយ (Intangible Assets) ដូចជា ប៉ាតង់ (Patent) តំលៃកេរ្ត៍ឈ្មោះ (Good Will) រក្សាសិទ្ធ (Copy Right) សិទ្ធផ្តាច់មុខ (Franchice) ។
+ បំណុល (Liabilities)
- បំណុលរយៈពេលខ្លី (Current Liabilities) គឺជាបំណុលដែលត្រូវសងក្នុង រយៈពេលខ្លីតិចជាងមួយឆ្នាំ បណ្តាគណនីទាំងនោះរួមមានដូចជាៈ គណនីត្រូវសង (Account Payable) ប័ណ្ណត្រូវទទួល (Note Payable) ជំពាក់លើពន្ធ (Income Taxs Payable) ជំពាក់លើការប្រាក់ (Accrued Interest Note payable) ជំពាក់លើបៀវត្ស (Salary Payable) ។
- បំណុលរយៈពេលវែង (Long-term Liabilities) គឺជាបំណុលដែលត្រូវទូទាត់ សងរយៈពេលយូរលើសពីមួយឆ្នាំ បណ្តាគណនីទាំងនោះរួមមាន ៖ ប័ណ្ណត្រូវសង (Bond Payable) វត្ថុបញ្ចាំត្រូវសង (Mortgage Payable) ។
+ មូលធនម្ចាស់ (Owner’sequity) គឺជាមូលធនដែលដាក់វិនិយោគទៅលើ ចំណាយផលិតកម្ម ប្រាក់ចំណេញរក្សាទុកបានមកពីលទ្ធផលនៃអាជីវកម្មប្រាក់ ចំណេញរបស់អង្គភាព។ ប្រាក់ចំណេញរក្សាទុកនេះជាមូលនិធីដែលអង្គភាពបាន ចំណេញ និងតំកល់ទុកសំរាប់ប្រើប្រាស់ក្នុងអាជីវកម្មអោយម្ចាស់ភាគហ៊ុននូវចំនួន ទឹកប្រាក់នេះត្រូវកត់ត្រាជាទ្រព្យសម្បត្តិរបស់ម្ចាស់ភាគហ៊ុន ពីព្រោះថាវាតំណាងអោយមូលនិធិ ដែលត្រូវបានគេដាក់វិនិយោគបន្ថែមដោយម្ចាស់ភាគហ៊ុន ។