Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គណនេយ្យ
2019-03-28 14:58

គណនេយ្យមានសារៈសំខាន់ ជាការពិតណាស់ គណនេយ្យជាផ្នែកមួយមិនអាចខ្វះបានទេ មិនថារាជរដ្ឋាភិបាល, អាជីវកម្មខ្នាតតូចឬធំ, អង្គការក្រៅរដ្ឋាភិបាល, ក្រុមហ៊ុន, សិប្បកម្ម, … សុទ្ធតែត្រូវការវា ព្រោះថាគណនេយ្យអាចបង្កើតបានជារបាយការណ៏ហិរញ្ញវត្ថុ (Financial Statement) សំរាប់អ្នកប្រើបា្រស់ដូចខាងក្រោម​ ៖

ក. របាយការណ៍តុល្យភាព (Balance Sheet/ Statement of Financial Position)

ខ. របាយការណ៍លទ្ធផល (Income Statement/Statement of Financial Performance)

គ. របាយការណ៍លំហូរសាច់បា្រក់ (Cash Flow Statement/Statement of Financial Position Change)

ឃ. របាយការណ៍ស្តីពីការប្រែប្រួលមូលធនរបស់ម្ចាស់ហ៊ុន (Statement of Stockholder’s Equity Change)

ង. របាយការណ៍សវនកម្ម (Audit Report/Note to Financial Statement)

សារៈសំខាន់របស់របាយការណ៍ហិរញ្ញវត្ថុ (របាយការណ៍ទាំង ៥ ខាងលើ) នេះហើយដែលអាចបង្ហាញពី ស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពមួយ ហើយក៏សម្រាប់ការយល់ដឹងដល់អ្នកប្រើបា្រស់ដើម្បីធ្វើការសំរេចចិត្ត ផ្នែកសេដ្ឋកិច្ចផងដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login