Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គ្រប់គ្រង
2019-09-05 09:10

មធ្យោបាយសំរាប់រៀបចំផែនការមានដូចជា ៖

  • ថវិការ (Budget) មធ្យោបាយសំរាប់ធ្វើផែនការសំខាន់បំផុតគឺ ថវិការ ព្រោះថវិការហិរញ្ញវត្ថុ វាជួយអោយអ្នកគ្រប់គ្រងអាចឈានទៅដល់គោលដៅ ហើយអាចកំណត់ថាទៅ​ដល់នោះវា​ដូច​ម្តេច ? ថវិការហិរញ្ញវត្ថុ ដូចជាថវិការលក់ និងថវិការផ្សព្វផ្សាយ ត្រូវបានគេវាយតំលៃយ៉ាង​ពិសេស​នៅក្នុង​ផែនការ ដើម្បីសម្រេចគោលដៅរយៈពេលខ្លី ។
  • តារាងពេលវេលា (Schedule) វាបញ្ជាក់ការងារដែល​ត្រូវបំពេញ​ដោយ​ផ្នែក​មួយ ឬ ដោយមនុស្សម្នាក់ៗហើយជាពេលដែលត្រឹមត្រូវបំផុត ដែលតម្រូវ​អោយបំពេញការងា​រអ្នក​គ្រប់គ្រងម្នាក់អាចធ្វើតារាង​ពេលវេលាដើម្បីធ្វើផែនការការងារ ដែល​នឹងត្រូវដាក់អោយ​និយោជិក​​ម្នាក់ៗសម្រាប់មួយថ្ងៃ ឬមួយសប្តាហ៍ ។
  • បទដ្ឋាន ឬគំរូកំណត់ (Standards) ជាខ្នាត ឬជារង្វាស់ ឬជាគោលការណ៍កំណត់ដោយវត្ថុ​ទាំងឡាយដែលគេវាស់ និងកំរិតអោយវា ។ ឧទាហរណ៍ នៅក្នុងអាជីវកម្មរបបកំណត់ ឬបទដ្ឋាន គេ​បង្កើតឡើងដើម្បីកំណត់សមត្ថភាពការងារសំដៅធ្វើអោយសម្រេចគោលដៅដែលគេចង់បាន ពីព្រោះបទដ្ឋានត្រូវគេប្រើសម្រាប់ធ្វើការត្រួតពិនិត្យ និងធ្វើអោយល្អប្រសើរចំពោះផែនការ ។
  • គោលនយោបាយ (Policies) ជាគោលការណ៍ដែលគេប្រើនៅក្នុងការបង្កើត​សេចក្តី​សំរេច​ចំពោះ​ស្ថានភាពនៃបញ្ហាដែលជាក់លាក់ ។ គោលនយោបាយមួយ វាជាវិធានការទូទៅមួយ​ប្រើ​សម្រាប់ប្រតិបត្តិការងារអាជីវកម្មទាំងមូល ឬសម្រាប់ផ្នែកផ្សេងៗទៀត ។
  • ទំរង់បែបបទ (Procedures) ទំរង់បែបបទមួយ គឺជាបញ្ជី ឬលិខិតស្នាមតាមលំដាប់លំដោយ​ និងមានសណ្តាប់ធ្នាប់ចំពោះរាល់ដំណើការអនុវត្តការងារជាក់ស្តែង ។ ទំរង់បែបបទវាបង្កើននូវប្រសិទ្ធិភាពអាជីវកម្ម ហើយជាពិសេសវា។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login