Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីសែនមេបា ខ្មែរតែងប្រារព្ធធ្វើ កាលណាកូនចៅប្រព្រឹត្តខុសសីលធម៌សង្គមគ្រួសារដូចតទៅ ៖

  • ខុសមេបាចាស់ទុំ ៖ ដោយកូនចៅបងប្អូនញាតិប្រាំពីរសន្តាន (ញាតិប្រាំពីរសន្តានគិតខាងលើ ៣ “ម្តាយឪពុកជីដូនជីតា យាយទួតតាទួត” ខាងក្រោម៣ “កូនចៅ ចៅទួត ចៅលួត ចៅលា” ។ ដូចនេះបងប្អូនទាំងប្រាំពីរសន្តានត្រូវជួបសែនព្រេនមេបាដោយសន្យាថា អោយអ្នកឈឺបានជាសះស្បើយចុះ ពួកគេនឹងសន្យា លែងឈ្លោះប្រកែកគ្នាតទៅទៀតហើយ ។
  • ខុសមេបាកំលោះក្រមុំ ៖ ដោយកូនកំលោះ ឬក្រមុំបានលួចលាក់ស្រលាញ់គ្នាបានជាគូ ដោយរួមរ័ក្ស ពុំអោយឪពុកម្តាយដឹងឮ ។ ទោសនោះមេបាធ្វើអោយសមាជិកនៃគ្រួសារទាំងប្រាំពីរសន្តានណាមួយឈឺដាក់ថ្នាំមិនដល់សោះ ។ ពេលនោះគេតែងតែរាវរកកូនកំលោះ ក្រមុំ ដែលធ្វើខុសសីលធម៌អោយទៅនិយាយសារភាពកំហុស សែនព្រេងអង្វរអោយអ្នកឈឺបានជាសះស្បើយដូចដើមវិញចុះ ។
  • ខុសមេបាផ្តាច់មុខ ឬបិទមុខ ៖ ក្នុងករណីសកម្មភាពស្រ្តីផិតក្បត់ប្តីទៅមានសាហាយ ។ ខុសមេបាប្រភេទនេះ គឺពិបាកនឹងរកឃើញណាស់ លុះត្រាតែស្រីដែលមានកំហុសនោះចេញមុខសារភាពកំហុសឆ្គងខ្លួនឯង ក្នុងផ្លូវមនោសញ្ចោតនាខ្ពស់ចំពោះញាតិទាំង៧សន្តាន ដែលមានជំងឺព្យាបាលមិនជាសះស្បើយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login