2019-03-29 15:43
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការចាត់ក្រុមឥណទាន Classification of Credit ប្រតិបត្តិការឥណទានកើតឡើងក្នុងទំរង់បែបបតខុសៗគ្នាជាច្រើន ។ ប្រភេទនៃក្រុមឥណទាន គឺផ្អែកលើគោលបំណងឥណទាន និងវិធីសាស្រ្តសងបំណុល ។ ក្រុមឥណទានត្រូវបានចែកចេញជាពីរ គឺឥណទានឯកជន និង ឥណទានសាធារណៈ ។
·ឥណទានឯកជន Private Credit គឺជាឥណទាន ដេលបានប្រើប្រាស់ដោយបុគ្គល ឬជំនួញច្រើនក្នុង
បញ្ញតិនាំទៅការដោះដូរក្នងផ្នែកឯកជននៃសេដ្ឋកិច្ចរបស់យើង ។
·ឥណទានសាធារណៈ Public Credit គឹជាឥណទាន បានពង្រីក ឬបានប្រើប្រាស់ផ្ទាល់ ដោយរដ្ឋា
ភិបាលគ្រប់កំរិតផ្សេងៗទៀត បើសិនចំណូលពន្ធមិនគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងចំណាយដែលត្រូវការចាំបាច់ ។
ក. ឥណទានឯកជន Private Credit រួមមាន ៖
- ឥណទានសំរាប់អ្នកប្រើបា្រស់ Consumer Credit
· ឥណទានលក់រាយ Retail Credit
- ឥណទានសងរំលោះរាយ Retail Installment Credit
- សេវាឥណទាន Service Credit
· ឥណទានសាច់ប្រាក់ Cash Credit
- កំចីសងរំលោះ Installment Loans
- កំចី សំណង-តែមួយដង Single-Payment Loans
- គោលបំណងជាទូទៅនៃប័ណ្ណឥណទាន General-Purpose Credit Cards
· ឥណទានអចលនវត្ថុ Real Estate Credit
- ឥណទានជំនួញ Business Credit
· ឥណទានទំនិញសំរាប់លក់ Merchandise Credit
· មូលធនហិរញ្ញវត្ថុសំរាប់ប្រតិបត្តិការ Financial Capital for Operation
ខ. ឥណទានសាធារណៈ Public Credit ជាទំនាក់ទំនងឥណទានពាក់ព័ន្ធការទិញទំនិញសំរាប់លក់ថ្មី ឬការ
ផ្តល់មូលនិធិ ដើម្បីប្រតិបត្តិរួមជាមួយការប្រើប្រាស់ឥណទានជាមធ្យោបាយដោះដូរ ។ ឥណទានសំរាប់អ្នកប្រើប្រាស់បានប្រើឥណទានជាមធ្យោបាយដោះដូរសំរាប់ទិញទំនិញសំរេច និងសេវាកម្មដោយអ្នកប្រើប្រាស់ចុងក្រោយ ។