ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានបុព្វកថាដ៏មានខ្លឹមសារក្រៃលែង ។ បុព្វកថានេះមានសេចក្តីថា ៖ យើងប្រជារាស្រ្តខ្មែរ ដែលធ្លាប់មានអារ្យធម៌ឧត្តុង្គឧត្តមប្រទេសជាតិស្តុកស្តម្ភ ធំទូលាយ ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីរទសសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោមឳនភាពមហាសោកស្តាយ ។ បានភ្ញាក់រលឹកក្រោកឈរឡើងចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់រួបរួមគ្នាពង្រីងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិអោយទៅជា “កោះសន្តិភាព” ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិ អោយបានឈានឡើងរីកចំរើនលូតលាស់ សម្បូររុងរឿងជានិច្ច ។