Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-06 15:42

តាមប្រវត្តិសាស្ត្រកម្ពុជា ដើម្បីបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧បាន នៅក្នុងឆ្នាំ១៩៤៦ ព្រះមហាក្សត្រ ទ្រង់បានរៀបចំឱ្យមានការបោះឆ្នោតមួយ ដើម្បីបង្កើតសភាធម្មនុញ្ញ ដែលជាស្ថាប័នទទួលភារកិច្ចសរសេររដ្ឋធម្មនុញ្ញ និង អនុម័តរដ្ឋធម្មនុញ្ញ ។ នៅសម័យសាធារណរដ្ឋខ្មែរ របៀបបង្កើតរដ្ឋធម្មនុញ្ញនៅសម័យនោះ គឺគេបង្កើតគណៈកម្មការតាក់តែង និង អនុម័តដោយប្រជាមតិ ចំណែកឯនៅសម័យកម្ពុជាប្រជាធិបតេយ្យ គឺសរសេរហើយស្រេច ដោយគ្រាន់តែយកទៅឆ្លងសន្និបាតកម្មាភិបាលទូទាំងប្រទេស ។ ករណីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩៣ គឺគេបោះឆ្នោត ដើម្បីរើសតែសភាធម្មនុញ្ញទេ ដើម្បីសរសេរដ្ឋធម្មនុញ្ញ ហើយក្រោយរដ្ឋធម្មនុញ្ញចូលជាធរមាន សភាធម្មនុញ្ញក្លាយទៅជារដ្ឋសភា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login