ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បុណ្យកតញ្ញូគេធ្វើឡើងដើម្បីគោរពចំពោះមាតាបិតា ជីដូនជីតាដែលនូវរស់ ដោយមានសម្ភារៈមួយចំនួនមានសម្លៀកបំពាក់និងឧបករណ៍ប្រើប្រាស់ខ្លះៗជូនដល់ពួកគាត់ ដោយគោរពសុំខមាលទោសនិងសូមឲ្យពរជ័យពិគាត់ ។
មុនចាប់ផ្តើមកម្មវិធីបុណ្យ គេពិភាក្សាគ្នាជាមួយបងប្អូន សុំឯកភាពគ្នាតាមលទ្ធភាពអ្នកមានធូរធារ ក្រនិងមធ្យម ដើម្បីទិញសាដក និងវត្ថុផ្សេងៗសម្រាប់ធ្វើបុណ្យ ។
ព្រលឹមឡើងកំណត់គេនលិមន្តព្រះសង្ឃមកឆាន់ទាំងព្រឹក ទាំងថ្ងៃត្រង់ឬថ្ងៃត្រង់់តែម្តងក៏បានតាមលទ្ធភាព ។
បើព្រះសង្ឃវត្តជិតផ្ទះ លោកនិមន្តទៅវត្តវិញ បើវត្តនៅឆ្ងាយពីផ្ទះគេនិមន្តព្រះសង្ឃឲ្យសម្រកត្រង់ម្តុំនាជិតៗផ្ទះបុណ្យ ។
ថ្ងៃរសៀលកូនចៅជួបជុំគ្នា ប្រមូលប្រដាប់ប្រដាមានខោអាវមុង ភួយ កន្ទេល ខ្នើយ វត្ថុប្រើប្រាស់និងបច្ច័យដែលគេត្រៀមមក សម្រាប់ជូនមាតាបិតា ជីដូនជីតា ធំ មាមីង តាមលទ្ធភាពដែលគេមាន ដើម្បីគោរពជូននិងពិធីងូតទឹកឲ្យគាត់ ។
ដំបូងអាចារ្យចាប់ពីធីបួងសួងទេវតា ប្រកាសពីពិធីដែលកូនចៅមាននាមជាអាទិ៍ គឺ....មានកតញ្ញូចំពោះ.... ប្រារព្ធធ្វើពិធីនេះឡើង ។
បន្ទាប់មក អាចារ្យនិយាយជំនួសឬសាមីខ្លួន កូនចៅណាមួយអាចនិយាយផ្ទាល់ពីការសុំខមាទោស នូវរាល់ទោសកំហុស ដែលកួនចៅបានប្រពឹត្តមិនសមហេតុផល ចំពោះលោកមានគុណក្នុងកាលកន្លងនិងសូមប្តេជ្ញាគោរព រាប់អានស្រឡាញ់បងប្អូន មិនធ្វើអំពើអាក្រក់ណាមួយ ឲ្យមាតាបិតាព្រួយបារម្ភឡើយ ។ រួចលុតជង្គង់គោរពជូនវត្ថុ ទាំងនេះទៅលោកដែលយើងបំរុងនឹងជូន ។
ពេលកូនចៅជូនវត្ថុផ្សេងៗ អ្នកមានគុណត្រូវជូនពរជ័យដល់កូនចៅផ្ទាល់មាត់ ។ បន្ទាប់មកអញ្ជើញគាត់ទៅងូរទឹក ។
ការធ្វើនេះមិនប្រកាន់ថា ជីដូនជីតា ធំ មាមីងទេ ។
ឧទាហរណ៍៖ កូនឈ្មោះ ឃ » ធ្វើជូនយាយ «ក » តា «ខ » របស់ «ឃ » គាត់ធ្វើជូនយាយតាផង និងជូនម្តាយផង និងជូនម្តាយឪពុកផង ឬប្អូនធ្វើជូនឪពុកម្តាយនិងរៀបចំជូនបងៗក៏មាន។
ពេលយប់ក្រោយសូត្រមន្តរួចហើយ មានពិធីទេសនា ។