ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដល់ថ្ងៃបុណ្យពេលព្រះសង្ឃនិមន្តមកត្រូវមានគណកម្មាធិការមួយចាំទទួលចុះឈ្មោះព្រះសង្ឃ និងចែកតាមរោងទិសកំណត់នាមនិងវត្តឲ្យបានច្បាស់ ។ ព្រោះពេលធ្វើសង្ឃកម្ម ព្រះសង្ឃដែលជាអ្នកដឹកនាំពេលធ្វើពិធីបញ្ចុះសីមា ត្រូវប្រកាសឲ្យភិក្ខុចូលរួមបាត់មុខមិនបានដោយគ្មានមូលហេតុ បើមិនមានចូលរួមទេត្រូវចេញឲ្យឆ្ងាយពីព្រំដែនវត្ត ។ កន្លែងខ្លះលោកធ្វើយ៉ាងនេះក៏មានការអាក់អន់ស្រពន់ចិត្តតែតាមពិតឺមានលក្ខណៈវិន័យសុទ្ធសាធ ។ ព្រោះមានភិក្ខុអង្គខ្លះខ្ជិលតាមតែចិត្ត មិនព្រមចូលរួមកម្មវិធីសម្ងំ នៅក្នុងកុដិ ល្ងង់ឬ ធ្វើជាល្ង់មិនចេះធ្វើពីធីសង្ឃកម្មដែលព្រះអង្គបញ្ញាត្តិថាពេលធ្វើសង្ឃកម្មណាមួយដូចជាសីមាសម្មតិកម្មជាដើម នេះបើភិក្ខុនៅក្នុងអាវាសមានធុរៈ ឈឺក្តីមកចូលរួមមិនកើតត្រូវឲ្យឆន្ទះ បើភិក្ខុសូម្បីតែមួយរូបមិនឲ្យឆន្ទះដល់ជំនុំសង្ឃទេហើយគេច នៅមិនចូលរួចនៅក្នុងសង្ឃកម្មភិក្ខុនោះត្រូវទោស ហើយសង្ឃកម្មមិនអាចដំណើរការទៅបានផង ។