ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
របៀបធ្វើគេពិភាក្សាគ្នាជាមួយបងប្អូន សុំឯកភាព តាមលទ្ធភាពអ្នកមានធូរធារ ក្រនិងមធ្យម ដើម្បីទិញសាដក និងវត្ថុផ្សេងៗសម្រាប់ធ្វើបុណ្យ។
ព្រលឹមឡើងកំណត់ គេនិមន្តព្រះសង្ឃមកឆាន់ ទាំងព្រឹកទាំងថ្ងៃត្រង់ ឬថ្ងៃត្រង់តែម្តងក៏បានតាមលទ្ធភាព ។
បើព្រះសង្ឃវត្តជិតផ្ទះ លោកនិមន្តទៅវត្តវិញ បើវត្តនៅឆ្ងាយពីផ្ទះគេនិមន្តព្រះសង្ឃ ឲ្យសម្រាកត្រង់ម្តុំជិតៗផ្ទះបុណ្យ ។
ថ្ងែរសៀលកូនចៅជួបជុំគ្នា ប្រមូលប្រដាប់ប្រដាមានខោអាវ មុង ភួយ កន្ទេល ខ្នើយ វត្ថុប្រើប្រាស់ និងបច្ច័យដែលគេត្រៀមមកសម្រាប់ជូនមាតាបិតា ជីដូនជីតា ធំ មាមីង តាមលទ្ធភាពដែលគេមាន ដើម្បីគោរពជូននិងធ្វើពិធីកងូតទឹកឲ្យគាត់ ។
ដំបូងអាចារ្យចាប់ពីធីបួងសួងទេវតាប្រកាសពីពិធីដែលកូនចៅមាននាមជាអាទិ៍គឺ.... មានកតញ្ញូចំពោះ.... ប្រារព្ធធ្វើពិធីនេះឡើង ។
បន្ទាប់មក អាចារ្យនិយាយជំនួសឬសាមីខ្លួន កូនចៅណាមួយអាចនិយាយផ្ទាល់ពីការសុំខមាទោស នូវរាល់ទោសកំហុសដែលកូនចៅបានប្រព្រឹត្តមិនសមហេតុផល ចំពោះលោកមានគុណ ក្នុងកាលកន្លងនិងសូមប្តេជ្ញាគោរព រាប់អានស្រឡាញ់បងប្អូនមិនធ្វើអំពើអាក្រក់ណាមួយឲ្យមាតាបិតាព្រួយបារម្ភឡើយ ។ រួចលុតជង្គង់គោរពជូនវត្ថុ ទាំងនេះទៅលោកដែលយើងបំរុងនឹងជូន ។
ពេលកូនចៅជូនវត្ថុផ្សេងៗ អ្នកមានគុណត្រូវជូនពរជ័យដល់កូនចៅផ្ទាល់មាត់ ។ បន្ទាប់មកអញ្ជើញគាត់ទៅងូតទឹក ។
ការធ្វើនេះមិនប្រកាន់ថា ជីដូនជីតា ធំ មាមីងទេ ។
ឧទាហរណ៍៖ កូនឈ្មោះ ឃ » ធ្វើជូនយាយ «ក » តា «ខ » របស់ «ឃ » គាត់ធ្វើជូនយាយតាផង និងជូនម្តាយផង និងជូនម្តាយឪពុកផង ឬប្អូនធ្វើជូនឪពុកម្តាយនិងរៀបចំជូនបងៗក៏មាន។
ពេលយប់ក្រោយសូត្រមន្តរួចហើយ មានពិធីទេសនា ។