Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

"សម្តី" គឺជាដើមទុនមួយក្នុងចំណោមដើមទុនទាំងបី ការធ្វើ ការនិយាយ និងការគិត ដែលចាស់ៗ​តែង​និយាយ​ថា "កាយ វាចា និងចិត្ត" នោះ​ឯង។ ទុន​ទាំង​បី​យ៉ាងនេះ យើង​អាច​ហ្វឹក​ហាត់​ឲ្យ​វា​កាន់​តែ​ប្រសើរ​បាន ទៅ​តាម​បទ​ពិសោធន៍ និង​តាម​វិធី​សាស្ត្រ​ផ្សេងៗ។

ការចេះប្រើសម្តីឲ្យមានប្រយោជន៍ ជាប្រការសំខាន់ដែលមនុស្សយើងគ្រប់គ្នា​មិន​អាច​បដិសេធ​បាន​ឡើយ។  អ្នក​ដែល​ចេះ​ប្រើ​ពាក្យ​សម្តី​បាន​ល្អ​ ទោះ​បី​ជា​ទៅ​ដល់​ទីណា​ ជួប​អ្នក​ណា ធ្វើ​ការ​ងារ​អ្វីៗ គេ​តែង​មាន​អ្នក​រាប់​រក​ ស្វាគមន៍ និង​ជួយ​ឈឺ​ឆ្អាល​ជ្រោម​ជ្រែង​គ្រប់​ពេល​វេលា។

សៀវភៅ "សិល្ប៍វិធីក្នុងការនិយាយ" នេះ បានបង្ហាញពីវិធីផ្សេងៗ យ៉ាងសម្បូរបែប ឲ្យ​លោក​អ្នក​យក​សម្តី​ទៅ​ប្រើ​ជា​ទឹក​អម្រិត​សម្រាប់​ប្រោះព្រំ ឲ្យ​មាន​អ្វី​ល្អៗ​កើត​ឡើង​ ឬ​អាច​យក​មក​ប្រើ​ជា​អាវុធ​ការពារ​ខ្លួន​យើង​ផង​ ហើយម្យ៉ាងទៀត ក៏​ដើម្បី​ជួយ​ឲ្យ​យើង​ចេះ​ប្រើ​វា​យ៉ាង​ណា​ កុំ​ឲ្យ​សម្តី​ក្លាយ​ទៅ​​ជា អាវុធ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់​ដោយ​ពុំ​មាន​ការ​ចាំ​បាច់​ផង​ដែរ។

អានបន្ត៖ សិល្ប៍វិធីក្នុងការ​និយាយ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login