នៅក្នុងកម្មវិធីសិក្សានៅសាលារៀនចំណេះទូទៅដែលជាថ្នាលបណ្តុះធនធានមនុស្សយ៉ាងសំខាន់សិស្សាសិស្សទាំងអស់ចាំបាច់ត្រូវសិក្សាគ្រប់មុខវិជ្ជាដែលបានកំណត់ដោយក្រសួងអប់រំ ។ នៅក្នុងចំណោមមុខវិជ្ជាប្រវត្តិវិទ្យានេះផ្តល់ផលល្អដល់ប្រជាករ និងសង្គមអ្វីខ្លះ ? ផលល្អក្នុងមុខវិជ្ជានេះមាន ៖
- ស្គាល់ពីប្រវត្តិនៃការកកើតមនុស្ស ពីសត្វពានរតាមរយៈពលកម្ម
- ស្គាល់ពីប្រវត្តិកើតមនុស្សជាតិសាសន៍ផ្សេងៗនៅលើពិភពលោក និងល្បឿននៃការរីកចម្រើនរបស់សង្គមមនុស្សតាមសម័យកាល
- ទទួលស្គាល់ការរីកចម្រើនខាងគំនិតប្រាជ្ញារបស់មនុស្សនិងស្វែងរកផ្លូវជីវិតដ៏គប់ប្រសើរក្នុងសម័យកាលនីមួយៗនៃសង្គមមនុស្ស
- ទាញយកប្រយោជន៍ល្អតាមរយៈបទពិសោធន៍បំនិនជីវិតរបស់បុព្វបុរសយើង ដើម្បីយកទៅអនុវត្តឱ្យស្របតាមទិសដៅ ឬគោលបំណងដែលបានគ្រោងទុកក្នុងពេលបច្ចុប្បន្ន រួមចំណែករុញច្រាននាវាសង្គមជាតិឈានឆ្ពោះទៅរកការរីកចម្រើនរុងរឿងនាថ្ងៃអនាគត ។
- បណ្តុះគំនិតស្នេហាជាតិ ស្រលាញ់មាតុភូមិរួមចំណែកកសាង និងការពារកេរម៌តកដូនតាឱ្យបានគង់ដល់កូនចៅខ្មែរយើងជំនាន់ក្រោយៗទៀត ។
- បណ្តុះស្មារតីសាមគ្គីភាពជាតិ អន្តរជាតិ និងបន្តនិរន្តរភាពសហប្រតិបត្តិការរវាងប្រទេសជិតខាងដើម្បីសន្តិភាព និងស្ថេរភាពក្នុងតំបន់
- ជាមគ្គុទេសក៏ទេសចរយ៉ាងល្អក្នុងមុខវិជ្ជាជាអាជីពនៅថ្ងៃអនាគត
- រួមសេចក្តីមកសង្គមជាតិទាំងមូលរីកចម្រើនរុងរឿងទៅបាន មិនមែនឈរលើចំណេះដឹងតែផ្នែកណាមួយឬវិស័យណាមួយប៉ុណ្ណោះទេ ពោលត្រូវរួមផ្សំគ្រប់វិស័យទាំងអស់ ហើយមានដំណើរទៅមុខព្រមគ្នា ទើបទទួលផលជាវិជ្ជមាន ។ យ៉ាងណាមិញការសិក្សាក៏ដូច្នេះដែរ បើសាលារៀនបណ្តុះបានតែធនធានមនុស្ស តែសង្គមខ្វះគុណធម៌ សច្ចធម៌ ចរិយាធម៌ ។ នោះនឹងធ្វើឱ្យសង្គមជាតិប្រែក្លាយជាសង្គមខ្មៅងងឹតគ្មានពន្លឺដូចសង្គមក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាក់ជាមិនខាន ។