និយាយជារួមគឺ របបសាធារណរដ្ឋខ្មែរបានដួលរលំ ដោយសារ ៖
- ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច ។
- កុមារជាច្រើនត្រូវបានស្លាប់ជាបន្ដបន្ទាប់ដោយសារការអត់ឃ្លាន និងជំងឺ...។
- ប្រជាជននៅតាមបណ្ដាខេត្តមួយចំនួនភ័យខ្លាច ហើយភៀសខ្លួនមកភ្នំពេញ
- ប្រជាជនកម្ពុជាជាង ១ លាននាក់បានត្រូវស្លាប់ និងរបូស ។
- បំផ្លាញហេដ្ឋារចនាសម័្ពន្ធសង្គម និងសេដ្ឋកិច្ចពី ៧០% ទៅ ៨០% ត្រូវបានបំផ្លាញទាំងស្រុង
- វាលស្រែក្លាយជាចម្លារមីន និងរណ្ដៅគ្រប់បែកបេ៥២ ( B-52 ) ។
- បំផ្លាញឬសគល់ប្រព័ន្ធអប់រំពោលគឺគ្រឹះស្ថាន សិក្សាទាំងអស់ ត្រូវបានបិទទ្វារលែងដំណើរការ ។
- សំណង់អគារសាធារណៈរោងចក្រឧស្សាហកម្ម និងចម្ការកៅស៊ូត្រូវបានបំផ្លិច បំផ្លាញនិងបាត់បង់
- ធ្វើឪ្យសង្គមជាតិ ទាំងមូលមានលក្ខណៈ អសកម្មក្នុងការអភិវឌ្ឍជាតិ ។