ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ឆ្នាំជារយៈពេលដែលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យអស់រយៈពេល៣៦៥ថ្ងៃ និង៦ម៉ោង ។ នេះជាឆ្នាំសុរិយគតិ ។ ប៉ុន្តែ ដើម្បីងាយស្រួយប្រើប្រតិទិន គេធ្វើទៅតាមឆ្នាំធម្មតា(ស៊ីវិល) មានរយៈពេល៣៦៥ថ្ងៃ ចំពោះ៦ម៉ោងដែលលើសថែមទៅលើខែកុម្ភៈ ។ រៀងរាល់បួនឆ្នាំម្តង វាជាឆ្នាំបង្រ្គប់មាន៣៦៦ថ្ងៃ ។ រយៈពេលនេះ ខែកុម្ភៈ មាន២៩ថ្ងៃ ។ ប្រជាជនខ្លះនិយមប្រើប្រតិទិនតាមចន្ទគតិ គិតតាមដំណើរព្រះចន្ទមាន១២ខែ ។ ប៉ុន្តែ១២ ខែឆ្នាំចន្ទគតិខ្លីជាងឆ្នាំសុរិយគតិ ។ ឆ្នាំចន្ទគតិបញ្ចប់រៀងគ្នាតាមរដូវនៃដំណើររបស់ផែនដី ។ ឧទាហរណ៍ ៖ យើងដឹងថាថ្ងៃ២០ មីនាជាថ្ងៃដំបូងផ្តើមឡើងរដូវនិទាយរដូវនៅអឌ្ឍគោលខាងជើង ។ ប៉ុន្តែថ្ងៃដែលចន្ទគតិខ្លីជាងសុរិយគតិ គឺថ្ងៃ២១ មីនារបស់យើងមិនអាចវែងបានទេ វាជាថ្ងៃសមរាត្រី ។ ដូចនេះគេជំនួសថ្ងៃ២១ មីនាជាថ្ងៃដំបូងផ្តើមឡើងនៃរដូវនិទាយរដូវវិញ ។ យើងអាចដឹងបានដោយខ្លួនយើងនៅពាក់កណ្តាលរដូវសិសិររដូវ ។