ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ល្អាង (គុហា) ជារូងធម្មជាតិមាននៅក្នុងដី រឺក្នុងភ្នំ (រូងភ្នំ)។ ល្អាងទាំងនោះមានលក្ខណៈពិសេសនិងផ្លែកៗគ្នាជាច្រើនយ៉ាង។ កន្លងមកដ៏យូរទឹកភ្លៀងធ្លាក់មកលើដីបានចោះទំលុះថ្មកំបោរហើយជ្រាបចូលទៅក្នុងដី។ បន្ទាប់មកទឹកនេះ បានហួតចេញពីល្បាប់ដែលជាប់នឹងថ្មកំបោរបង្កើតបានជាល្អាង។ នៅកន្លែងខ្លះទឹកបានស្រក់ចុះធ្វើះអោយថ្មកំបោរកើតបានជារាងស្តាឡាក់មីត អាចុតសិលាដុះពីក្រោមឡើងលើ ហើយកន្លែងដទៃនៅលើជញ្ជាំង កើតបានជារាងស្តាឡាក់ទីត និចុតសិលាពីលើមកក្រោម។ លទ្ធផលនេះកើតពីដំណើរយឺតៗប៉ុន្តែបានបន្តសកម្មភាពកើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមានរាងជាសសរ ជាម្ជុលជាវាំងនន។ ទស្សនីយភាពល្អាងល្អបំផុតមាននៅប្រទេសប៉ទុយហ្គាល អតីតបូហ្គោស្លាវីនិងកាស្គេឡឹនណា នៅអ៊ីតាលី ដែលល្អដូចគ្នានិងល្អាងម៉េននុត នៅសហរដ្ឋអាមេរិក និងល្អាងភ្នំសំពៅនៅកម្ពុជា។