ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅតំបន់ត្រជាក់ ដែលមានភ្លៀង និងព្រិលច្រើនជាងមានកំដៅថ្ងៃ គេធ្វើដំបូងផ្ទះចោតបំផុត ។ ការធ្វើបែបនេះព្រិលអាចរអិលឆ្លាក់អស់ពីកំពូលដំបូល តែផ្ទុយទៅវិញបើមិនធ្វើដូចនេះទេ ដំបូលអាចបាក់ធ្លាក់មកដោយទម្ងន់ព្រិល ។ ដើម្បីរក្សាកំដៅនៅខាងក្នុងគេធ្វើបង្អួចតូចៗ ជញ្ជាំងធំទូលាយ និងលាបថ្នាំធ្វើយ៉ាងណាអោយស្រូបកំដៅ ។ បច្ចុប្បន្ន ផ្ទះនៅតំបន់ត្រជាក់មានឧបករណ៍កំដៅ និងចរន្តអគ្គិសនីបំភ្លឺទាំងយប់ទាំងថ្ងៃ ។ ដោយបច្ចេកវិទ្យារីកចំរើនឧបករណ៍កំដៅទាំងនោះមានការផ្លាស់ប្តូរយ៉ាងច្រើន ខុសប្លែកពីសម័យមុនៗ ។