ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
យើងបានដឹងរួចហើយ ពីការប្រើក្បួន និងទូកនៅសម័យបុរាណ ហើយទម្រង់ទូទៅរបស់ទូកនៅសម័យនោះជាគំរូបន្តរហូតមកដល់បច្ចុប្បន្ន ។ នៅតំបន់ខ្លះនៃពិភពលោក នៅប្រើទូកជាយានជំនិះរហូតមក ដូចជានៅតំបន់មេសូម៉ូ តាមី នៅតាមដងទន្លេអឺប្រាត ក្នុងប្រទេសអ៊ីរ៉ាក់ជាដើម ។ ចំណែកនៅតាមដងទន្លេទីច និងតំបន់គុហ្វា ពួកគេនៅនិយមប្រើទូកបុរាណនៅឡើយ ។ គេផលិតទូកមានរាងមូលពាសដោយស្បែកសត្វដែលធ្វើចលនានៅមុខដោយចែវនឹងចង្វា ។ នៅតំបន់គុហ្វាគេប្រើទូកបែបនេះអស់កាលរាប់ពាន់ឆ្នាំមកហើយ ។ នៅតំបន់ខ្លះទៀតដែលឃ្លាតឆ្ងាយពីតំបន់មេសូម៉ូតាមីគេឃើញមានវត្ថុប្រើប្រាស់តាមប្រពៃណីខ្លះគួរឱ្យចាប់អារម្មណ៍ណាស់ប៉ុន្តែរបៀបផលិតនិងរបៀបរបបផ្សេងៗទៀតជាច្រើនមានលំនាំដូចគ្នា ។ នៅតំបន់គុហ្វាគេប្រើទូកមូលដូចល្អី ហើយទូកទាំងនេះគេឃើញមានប្រើនៅប្រទេសវែល និងផ្នែកខ្លះនៃប្រទេសអៀឡង់ ។ រយៈកាលតមកពួកគេបានរកឃើញរបៀបប្រើក្តោងដោយប្រើកំលាំងខ្យល់ ហើយតស្តុតាងទាំងនេះបានបញ្ជាក់ថាការប្រើទូកក្តោងមានរយៈពេលប្រហែល ៦០០០ឆ្នាំកន្លងមកហើយ ។