2019-04-05 15:56
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បច្ចុប្បន្ននេះមនុស្សយើងមានបទពិសោធន៍ និងមានការយល់ដឹងច្រើនពីទង្វើដំណើរតាមផ្លូវទឹក ។ ដោយយើងចេះធ្វើទូក នាវា កប៉ាល់ ។ មុននឹងឈានមកដល់សម័យទំនើបបែបនេះ មនុស្សបុរាណចេះធ្វើក្បួន មានទម្រង់ ប្លែកពីទូកដែលសម័យវិទ្យាសាស្ត្រប្រើសព្វថ្ងៃ ។ ក្បួនដំបូងកើតឡើងដោយការចងកំណាត់ឈើភ្ជាប់គ្នា ។ ក្បួនបែបនេះអាចធ្វើចលនាទៅមុខបានដោយគេដាក់បណ្តែតតាមកម្លាំងទឹកហូរ ឬរុញច្រានដោយឈើវែងដែលគេហៅថា ដងថ្នោល ។ ពួកគេចេះធ្វើក្បួនម៉្យាងទៀត ដោយពន្លាតស្បែកសត្វរុំព័ន្ធលើគ្រោងឈើ រឺឫស្សី ដែលមានរូបសណ្ឋានដូចទុក ។ ដោយឆ្លងកាត់ពេលវេលាជាច្រើនពាន់ឆ្នាំកន្លងមក មនុស្សចេះរចនា និងធ្វើការច្នៃប្រឌិតឱ្យឧបករណ៍ប្រើប្រាស់ទាំងនោះកាន់តែមានសោភ័ណ្ឌភាព និងកាន់តែស្រស់ស្អាតឡើង ។