ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
របាំវង់ មានន័យថាការរាំនៅជុំវិញតុផ្កាមានគូប្រុស ស្រីដើររាំបន្តគ្នាជាវង់មូល ។ របាំនេះមានប្រភពមកពីលាវនិងសៀមដោយឆ្លងកាត់តាមរយៈប្រជាជនដែលរស់នៅតាមព្រំប្រទល់ ។ ជនជាតិលាវ ហៅរបាំនេះថា ឡាំលាវ រឺ ឡាំកេន រីឯជនជាតិសៀមហៅថា ឡាំផូរតែខ្មែរយើងដោយយល់ឃើញថា ជាក្បាច់រាំដើរជុំវិញតុផ្កា ទើបយើងអាចអោយឈ្មោះថា រាំវង វិញ ។ តាមការពិត របាំរាំវង់នេះជាសិល្បៈចាស់បុរាណដែលមានប្រភពដើមនៅប្រទេសខ្មែរយើងទេ ។ តែរបាំនេះ ក្រោយពេលដែលជនជាតិជិតខាងយកទៅពត់បត់បែនតាមរបៀបពួកគេ ហើយទើបហូរចូលមកនគរខ្មែរយើងវិញ ។ សព្វថ្ងៃ របាំនេះក្លាយទៅជារបាំប្រជាប្រិយទៅហើយ ។