Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អ័ភ្រក៏ដូចពពកដែរ ប៉ុន្តែវាកើតមាននៅទាបក្បែរៗ និងដីដែលមានសណ្ឋានជាផ្សែង ។ ការចុះអ័ភ្រកើតមាននៅពេលខ្យល់ក្តៅធ្វើបំលាស់ទីខ្យល់ត្រជាក់ចូលមកជំនួស រឺស្រទាប់ទាបនៃខ្យល់សំនើមក្លាយជាត្រជាក់ដែលទាក់ទងទៅនឹងសំបកផែនដី ។ តំនក់ទឹកនៅតំបន់ឧស្សាហកម្មដែលបានពីរំហួតចំហាយទឹកមានលក្ខណៈមិនបរិសុទ្ធ គឺមានអនុភាពផ្សែងនៅលាយឡំ ហើយទឹកសន្សើមមានពណ៌ប្រផេះ គេហៅថាផ្សែងអ័ភ្រ ។ អ័ភ្រអាចធ្វើបំលាស់ប្តូររូបទៅជាតំនក់ទឹកក្នុងកំរិតសីតុណ្ហភាព ២អង្សាសេ រឺ៣អង្សាសេ កាលណាសីតុណ្ហភាពកើនឡើងកាន់តែខ្ពស់អ័ភ្រក៏រលាយបាត់​ ។ ដង់ស៊ីតេអ័ភ្រគេអាចធ្វើព្យាករណ៍បង្ហាញអោយឃើញតាមលក្ខខណ្ឌមួយ បើអ័ភ្រចុះតិចជាង ១០០ម៉ែត្រ គឺអ័ភ្រស្តើង អ័ភ្រចុះតិចជាង ២០០ម៉ែត្រ គឺអ័ភ្រក្រាស់ ។នៅប្រទេសមួយចំនួនលើពិភពលោក ការចុះអ័ភ្របង្ករអោយមានគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការធ្វើចរាចរណ៍គ្រប់ប្រភេទមិនថាផ្លូវគោក ផ្លូវទឹករឺផ្លូវអាកាសឡើយ ។ នៅពេលធាតុអាកាសចុះអ័ភ្រខ្លាំងការធ្វើចរាចរណ៍ត្រូវបិទ ពិសេសចរាចរណ៍លើផ្លូវហោះហើរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login